អង្គភាពប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្សព្វផ្សាយវីដេអូមួយ ក្រោយចំណងជើងថា «ត្រកូលអ្នកនយោបាយក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ!»
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នេះ អង្គភាពព័ត៌មានិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហោះផ្សាយនូវវីដេអូមួយ ដែលដាក់ចំណងជើងថា « ត្រកូលអ្នកនយោបាយក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ!» មានរយៈពេល ១៩ :៤៦នាទី ។
យោងលើខ្លឹមសារដែលបង្ហាញតាមរយៈវីដេអូនេះ ត្រកូលអ្នកនយោបាយក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ គឺសំដៅលើទណ្ឌិត សម រង្ស៊ី ដែលត្រូវបានលាតត្រដាងក្នុងសាច់រឿងនេះ ថា ជាជនបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ ជាពិសេស អំពើក្បត់ជាតិ ក្បត់ប្រជាជនកម្ពុជាថ្មីមួយទៀត បន្ទាប់ពី លោក សមរង្ស៊ី បានលួចចុះកិច្ចព្រមព្រៀងជាមួយលោក kok ksor ជនជាតិដើមភាគតិចយួន degar ។
វីដេអូនេះ ក៏បានរំលេចនូវជីវប្រវត្តិរបស់លោក កុក ស ផងដែរ ថា លោក កុក ស មានដើមកំណើតជាជនជាតិវៀតណាមរស់នៅភូមិភាគកណ្តាល ក្នុងភូមិយ៉ាឡាយ និងជាមេចលនាបំបែករដ្ឋ Degar ដោយគាត់បានយកខេត្តចំនួន១៤ របស់វៀតណាម ដើម្បីគ្រប់គ្រង និងបង្កើតជារដ្ឋដេហ្កា។ ដូច្នេះ ឯកសារវីដេអូនេះ អាចជាការឆ្លើយតបទៅលោក សម រង្ស៊ី វិញថា លោក កុក ស ពិតជាជនជាតិវៀតណាមយ៉ាងពិតប្រាកដ មិនដូចអ្វីដែលលោក សម រង្ស៊ី អះអាងថា លោក កុក ស ជាជនជាតិភាគតិចខ្មែរឡើយ។
សូមទស្សនាវីដេអូ៖