ខ្មែរប៉ុស្ដិ៍ Close

ពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស របស់អង្គការសហព័ន្ធសន្តិភាពសកល

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 91

កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស របស់អង្គការសហព័ន្ធសន្តិភាពសកល បានប្រារព្វពិធីបើកជាផ្លូវការ នៅព្រឹកទីក្រុងសេអ៊ួល សាធា​រណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី៤កុម្ភះ។ កិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ ត្រូវបានការអញ្ជើញចូល រួមពី សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា អនុប្រធានាធិបតី អតីត អគ្គលេខាធិការអង្គការសហប្រជាជាតិ មេដឹកនាំសាសនា និងជនជាតិភាគតិច សាស្រ្តាចារ្យ សមាជិក ក្រុមអ្នកសារព័ត៌មាន ប្រមាណជាង៥ពាន់នាក់។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាអន្តរជាតិ ដែល​បង្កើតឲ្យមានការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកគតិបណ្ឌិត និងការយល់ឃើញ របស់ថ្នាក់ដឹកនាំផ្សេងៗ មេដឹកនាំសាសាសនា ធុរ:ជន និងតំណាងសង្គមស៊ីវិល ដើម្បីចូលរួមកសាង ពិភពលោកមួយ ប្រកបដោយការអធ្យាស្រ័យគ្នាទៅវិញទៅមក សន្តិភាពប្រកបដោយនិរន្តរភាព និង វិបុលភាពសម្រាប់មនុស្សទាំងអស់។

នៅមុនពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជួបសន្ទនាដោយផ្ទាល់ជាមួយ លោកស្រី ហាក់ ចា ហានមូន ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល។ ក្នុងជំនួបគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកស្រីស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនទៅនិងប្រធានបទ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ពិសេសទាក់ទិនទៅនិងបម្រែ បម្រួលអាកាសធាតុ និងការវិវត្តន៍ថ្មីៗ នៃការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុល នៅទីក្រុងវូហាន ប្រទេសចិន ដែលជាកង្វល់ពិតប្រាកដរបស់ពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសា​សន៍ថា បញ្ហានៃការបម្រែបម្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ណាវីរ៉ុល គឺមិនតែ ជាកង្វល់របស់ប្រទេសចិននោះទេ គឺជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធី សាស្រ្តក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ។ សម្តេចតេជោ និងលោកស្រី ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុក ដាក់ទៅលើបញ្ហាផ្សេងៗទៀត ដែលជាកង្វល់ពិតប្រាកដករបស់សម្តេច និងលោកស្រី។ ក្នុងកិច្ច​សន្ទនាគ្នានោះ លោកស្រី ហាក់ ចា ហានមូន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូន ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅទីក្រុងសេអ៊ួល សាធារណរដ្ឋកូរ៉េ ស្រប​ពេល នៃការផ្ទុះមានឡើងនៃជំងឺប្រភេទថ្មី គូរ៉ូណាវីរ៉ុស នៅទីក្រុងវូហាន សាធារណរដ្ឋប្រជាមានិតចិន​។ ទាក់ទិនទៅនិងប្រសាសន៍លើកឡើងរបស់លោកស្រី    ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចមិនបានចាត់ទុកថាការផ្ទុះនៃជំងឺប្រភេទថ្មី មិន មែនជាឧបសគ្គសម្រាប់សម្តេចសម្តេចនោះទេ ប៉ុន្តែផ្ទុយទៅវិញសម្តេចមានឆន្ទះពិតប្រាកដជាមួយ មេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហាដែលកើតមានឡើង ចំពោះសន្តិភាព សន្តិ​សុខមនុស្សជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមដទៃទៀត ដែលពិភពលោកកំពុង​ប្រឈម និងរួមគ្នាដោះស្រាយ។ សម្តេចតេជោបន្តថា កាលពីឆ្នាំ២០១៣-២០១៤ kន្លងទៅ នៅពេល ដែលប្រទេសកូរ៉េខាងជើង គំរាមធ្វើសង្រ្គាមមកលើសាធារណរដ្ឋកូរ៉េ គេបានទាមទារឲ្យសម្តេចអន្តរា​គមន៍ជន្លៀសជនជាតិកម្ពុជា នៅសាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់កម្ពុជាវិញ តែសម្តេចយល់ពី អារម្មណ៍និងភាពភ័យខ្លាចដែលថ្នាក់ដឹកនាំ និងពីប្រជាជនមួយចំនួន។ សម្តេចតេជោមានប្រសាសន៍ បន្តថា នៅថ្ងៃស្អែកទី៥កុម្ភះ សម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហាន កុំឲ្យមានការភ័យខ្លាច ចំពោញការឆ្លងរឺការកើតរីករាល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។

បន្ទាប់មកបណ្តាមេដឹកនាំពិភពលោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំ​កំពូលពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស របស់អង្គ​ការ​សហព័ន្ធសន្តិភាពសកល។ នៅក្នុងពិធីបើកជាផ្លូវការនោះដែរ បន្ទាប់ពីការសំដែងសិល្បះរួចមក ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម លី យូយ៉ាង អនុប្រធាន សភា នៃសាធារណរដ្ឋកូរ៉េ លោកស្រី ហាក់ ចា ហានមូន ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល រួមទាំងថ្នាក់ដឹកនាំដទៃទៀត អញ្ជើញថ្លែងសុន្ទរកថាទៅកាន់ កិច្ចប្រជុំ​កំពូលពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដោយបានធ្វើការកត់សំគាល់ទៅនិងការ វិវត្តន៍នៃសភាពការណ៍សកលលោក ការប្រែប្រួលអាកាសធាតុ ពិសេសការផ្ទុះនៃជំងឺផ្លូវដង្ហើមប្រភេទ ថ្មី កូរ៉ូណាវីរ៉ុស នៅទីគ្រុងវ៉ូហាន ប្រទេសចិន។ នៅក្នុងសុន្ទរកថាគន្លឹះរបស់បណ្តាមេដឹកនាំទាំងអស់ សុទ្ធតែបានចាត់ទុកថា នាពេលបច្ចុប្បន្ននេះ មានការយល់ដឹងកាន់តែច្រើនឡើងៗ ក្នុងចំណោមប្រ ជាជន នៅពាសពេញពិភពលោក នូវតម្រូវការជាបន្ទាន់សម្រាប់ចក្ខុវិស័យប្រកបដោយភាពច្នៃប្រឌិត និងភាពជាអ្នកដឹកនាំដ៏មោះមុត ក្នុងករណីដែលយើងត្រូវដោះស្រាយបញ្ហាសំខាន់ៗ ដែលកំពុងកើត​មាន។ បញ្ហាប្រឈមទាំងនោះរាប់ចាប់ពីភាពក្រីក្រ ភេរវកម្ម បម្រែបម្រួលអាកាសធាតុ អសន្តិសុខ​ស្បៀង ការធ្លាក់ចុះសីលធម៌ ការផ្លាស់ទីលំដៅដោយបង្ខំ គ្រោះមហន្តរាយធម្មជាតិ និងការប្រកួត​ប្រជែងសព្វាវុធ ដែលបន្តប្រឈមនឹងសហគមន៍អន្តរជាតិ។ នៅក្នុងសុន្ទរកថាគន្លឹះរបស់ លោកស្រី ហាក់ ចា ហានមូន ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល បានបានការកត់សំគាល់ថា សហព័ន្ធ សន្តិភាពសកល (UPF) ចាប់ដៃគូជាមួយតំណាងរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន បាន បើកដំណើរការកិច្ចប្រជមកំពូលអន្តរជាតិនានា ដើម្បីលើកនូវបញ្ហានានា និងស្វែងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាពព ចំពោះបញ្ហាប្រឈមដែលកំពុងកើតមាននាសម័យកាលយើងនេះ។ UPF មានការងារយ៉ាងសកម្មនៅក្នុងប្រទេសជាង១៥០ ជុំវិញពិភពលោក។ កម្មវិធីរបស់ UPF ផ្តោត​សំខាន់លើការកសាងសន្តិភាព និងការដោះស្រាយជម្លោះ ការពង្រឹងអាពាហ៍ពិពាហ៍ និងគ្រូសារ អំពី យុវជននិងសេវាកម្ម និងការគាំទ្របេសកកម្មការងារ របស់អង្គការសហប្រជាជាតិ ជាពិសេសអ្វីដែល គួរឲ្យកត់សំគាល់ក្នុងចំណោមគំនិតផ្តួចផ្តើមរបស់ UPF គឺគំរោងផ្លូវសន្តិភាព រង្វាន់សន្តិភាពស៊ុន​ហាក់ និងពានរង្វាន់ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ។ ជាងនេះទៅទៀត កិច្ចប្រជុំកំពូលពិភព លោកឆ្នាំ២០២០នេះ ប្រាកដនឹងចូលរួមជាវិភាគទានយ៉ាងវិជ្ជមាន និងសំខាន់ក្នុងការសម្រេចគោល​ដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អអ្គការសហប្រជាជាតិ និងដើម្បីកសាងពិភពលោកនៃសន្តិ ភាព ដ៏យូរអង្វែងសម្រាប់គ្រូសារមនុស្សជាតិទាំងមូល។

អត្ថបទទាក់ទង