កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤០៨នាក់ អ្នកជាសះស្បើយចំនួន ៣២៤នាក់ និងអ្នកស្លាប់ចំនួន ១១នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤០៨នាក់ អ្នកជាសះស្បើយចំនួន ៣២៤នាក់ និងអ្នកស្លាប់ចំនួន ១១នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៩០នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩២ ៦១៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៨ ៤៤៣នាក់ និងស្លាប់សរុបចំនួន ១ ៨៩២នាក់៕