ខ្មែរប៉ុស្ដិ៍ Close

ជយោ! កម្ពុជាឈ្នះមេដាយកម្រិតពិភពលោកមួយគ្រឿងទៀតហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 1457
ជយោ! កម្ពុជាឈ្នះមេដាយកម្រិតពិភពលោកមួយគ្រឿងទៀតហើយជយោ! កម្ពុជាឈ្នះមេដាយកម្រិតពិភពលោកមួយគ្រឿងទៀតហើយ

ក្រុម​សម្ដែង​ជា​ក្រុ​មរបស់​កម្ពុជា ​យក​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​ទៀត​ហើយ ​ក្នុង​ការ​ប្រកួត​តេក្វាន់ដូ​ ITF កម្រិត​ពិភព​លោក ​​ក្នុង​ប្រទេស​បេឡារូស។

ការ​ប្រកួត​សម្ដែង​ជា​ក្រុម​នេះ គឺ​ជា​វិញ្ញាសា​ចុងក្រោយ​របស់​កម្ពុជា ​ហើយ​យុវជន​របស់​កម្ពុជា​ពិត​ជា​ធ្វើ​បាន​ល្អ​មែន ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ចំណោម​ប្រទេស​ចូល​រួម​វិញ្ញាសា​នេះ​១៣​ប្រទេស។ ​ដោយ​ការ​ប្រកួត​នេះ ​កម្ពុជា​ចាញ់​តែ​រុស្ស៊ី ​និង​ប្រទេស​ម្ចាស់​ក្បាច់​គុន​កូរ៉េ​ខាង​ជើង​តែ​ប៉ុណ្ណោះ។ ដោយ​សរុប​ជា​មេដាយ​ទៅ ​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភព​លោក​ខាង​លើ ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​២​គ្រឿង​ដែរ ​គឺ​សំរឹទ្ធ​មួយ​គ្រឿង ​និង​ប្រាក់​មួយ​គ្រឿង។

នេះ​ជា​ការ​ជោគជ័យ​មួយ​ជំហាន​ទៀត​របស់​កម្ពុជា ​តាម​ប្រភេទ​កីឡា​នានា ​ដែល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក។ ស្រប​ពេល​ដែល​នៅ Asian Game ​វិញ​ឯ​ណោះ ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​២​គ្រឿង​ហើយ ​ដែល​នេះ​ជា​ការ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​៦៤​ឆ្នាំ​កម្ពុជា ​នៅ​ព្រឹត្តិការណ៍​នេះ៕

អត្ថបទ៖ សប្បាយ