ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ៤នាក់ទៀត ដែលជាករណីនាំចូល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 58
ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ៤នាក់ទៀត ដែលជាករណីនាំចូល ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ៤នាក់ទៀត ដែលជាករណីនាំចូល

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ៤នាក់ទៀត ដែលជាក្រុមមួកខៀវអង្គការសហប្រជាជាតិ ដែលទើបវិលត្រឡប់មកពីប្រទេសម៉ាលី។

បើតាមក្រសួងសុខាភិបាល អ្នកដែលមានវិជ្ជមានកូវីដ-១៩ ៤នាក់ថ្មីនោះរួមមាន៖

  • បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋាននៅខេត្តកំពង់ស្ពឺ
  • បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅខេត្តត្បូងឃ្មុំ
  • បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅខេត្តកែប
  • ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ

បច្ចុប្បន្នអ្នកជំងឺបុរសទាំង ៣នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ និងស្ត្រី ១នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាព មិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសសរុបចំនួន ២០២នាក់ ជាសះស្បើយសរុបចំនួន ១៤២នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៦០នាក់ ក្នុងនោះសម្រាកព្យាបាលនៅពេទ្យរបស់រដ្ឋចំនួន ៥៨នាក់ និង ២នាក់ នៅក្នុងបន្ទប់ដាច់ដោយឡែករបស់ស្ថានទូតអាមេរិក។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង