ខ្មែរប៉ុស្ដិ៍ Close

លោក ថេង សាវឿន ប្រធានសមាគមកសិករនៅខេត្តរតនគិរី ទទួលស្គាល់រាល់កំហុសដែលធ្លាប់បានប្រព្រឹត្តកន្លងមក និងសុំទោសចំពោះអ្វីដែលបានខុសឆ្គង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 40
លោក ថេង សាវឿន ប្រធានសមាគមកសិករនៅខេត្តរតនគិរី ទទួលស្គាល់រាល់កំហុសដែលធ្លាប់បានប្រព្រឹត្តកន្លងមក និងសុំទោសចំពោះអ្វីដែលបានខុសឆ្គង លោក ថេង សាវឿន (កណ្ដាល)

លោក ថេង សាវឿន ប្រធានសមាគមកសិករនៅខេត្តរតនគិរី បានសរសេរលិខិត និងវីដេអូសុំទោសចេញពីពន្ធនាគារចំពោះអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តនាពេលកន្លងមក ដោយជឿតាមការញុះញង់របស់គណបក្សប្រឆាំង និងបរទេសមួយចំនួន។

ក្នុងលិខិតសុំទោសដែលលោក ថេង សាវឿន បានធ្វើឡើងនៅរសៀលថ្ងៃសៅរ៍ ទី ២៧ ខែឧសភា ឆ្នាំ២០២៣ នេះ បានអះអាងថា កន្លងទៅខ្លួនបានជឿតាមការចង្អុលរបស់បរទេសមួយចំនួន និងក្រុមនយោបាយប្រឆាំងមួយចំនួន ក្នុងរូបភាពញុះញង់បង្កចលាចលធ្វើឲ្យបាត់បង់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសាធារណៈប្រមូលផ្ដុំសមាជិក ក្នុងគោលបំណងផ្ដួលរលំរាជរដ្ឋាភិបាលដោយមិនដឹងខ្លួន។

ក្រោយពីទទួលស្គាល់កំហុសដែលប្រព្រឹត្តកន្លងមក លោក ថេង សាវឿន សន្យាចំពោះមុខច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចថា នឹងមិនប្រព្រឹត្តសកម្មភាពទាំងឡាយ ដែលខុសពីលក្ខន្ដិកៈតម្កល់នៅក្រសួងមហាផ្ទៃ ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ មួយវិញទៀត លោកសន្យាដកខ្លួនចេញពីសកម្មភាពនយោបាយ ដែលមានគោលដៅផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់៕

Fresh News