ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ៖ ទីតាំងដែលមានហានិភ័យចម្លងកូវីដ-១៩ខ្ពស់ កើនដល់ ៤៧កន្លែងហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកសារ 49
ក្រសួងសុខាភិបាល ៖ ទីតាំងដែលមានហានិភ័យចម្លងកូវីដ-១៩ខ្ពស់ កើនដល់ ៤៧កន្លែងហើយ ក្រសួងសុខាភិបាល ៖ ទីតាំងដែលមានហានិភ័យចម្លងកូវីដ-១៩ខ្ពស់ កើនដល់ ៤៧កន្លែងហើយ

គិតត្រឹមរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទីតាំងដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រហូតដល់៤៧ទីតាំងហើយ ក្នុងនោះទីតាំងមួយចំនួនត្រូវបានបិទជាបណ្ដោះអាសន្ន ហើយបញ្ជូនមនុស្សទាំងអស់នោះ ទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាល។

ទីតាំងទាំង ៤៧កន្លែងនោះមានដូចជា៖

  1. ក្លឹប N8
  2. Casa By Meridian
  3. Le Gong Guan Hotel
  4. Yi Lu Ling Xian
  5. City Comfort Hotel
  6. The Bridge
  7. The Point Service Apartment
  8. Mekong Street
  9. Pent House Apartment
  10. Skyline Dumex
  11. Somet Condominium
  12. Recidence L Olympic
  13. Prince Plazza Center
  14. Celeste Skybar
  15. Diamond Twin
  16. ក្លឹប Coco សណ្ឋាគារកណ្ដាលសួនច្បារ
  17. JuHao មុខហាងឆ្នេរមាស
  18. ហាង The World
  19. ហាងវ័នមិនសិន
  20. ក្លឹប ១៦៣ អតីតនគរសំរិទ្ធិ
  21. Love ក្រោយ X2
  22. វិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី
  23. សាលា SIS
  24. សាលាបឋមសិក្សាកូលាបទី១
  25. សាលារៀនអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែ
  26. JinZun ខារ៉ាអូខេមុខព្រលាន
  27. បុរីហាយតិច
  28. ភូមិគ្រិះសិលា
  29. បុរីជីបម៉ុងលែន សែនសុខ
  30. Bali 2
  31. Bali 5
  32. ផាវីយា អាផាតមិន
  33. ទីតាំងផ្ទះ ង៉ាន សុភី
  34. ទីតាំងផ្ទះ ឡាយ គា
  35. គ្រួសារ រ័ត្ន ចាន់ថា
  36. រោងការនៅត្រពាំងក្រសាំង
  37. ភោជនីយដ្ឋានរ៉ូមែនទិច វត្តភ្នំ
  38. Golden Jazz
  39. គ្រួសារ សួស តូនី
  40. Residence L Boeng Tompon
  41. ហាង អ៊ីលូលីសៀង
  42. HH Hotel
  43. Diamond One
  44. Ny Ka Smy
  45. Gold Class
  46. Casa Villa
  47. Elysee

ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីម្ដងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា។

ក្រសួងសុខាភិបាលបន្តថា តាមការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្ដើរ រៗ គឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ-១៩ នៅតាមទីតាំងនីមួយៗ (Localized interventions) ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ ចេញនូវវិធានការសុខាភិបាល។

គួរជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ១១៦នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ ក្នុងនោះឆ្លងក្នុងសហគមន៍២០កុម្ភៈ កើនឡើង៩៩ករណី៕

អត្ថបទទាក់ទង