ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី​ហ៊ុន​ សែន​ ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) នៅសាធារណរដ្ឋឥណ្ឌូណេស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 45
លោកនាយករដ្ឋមន្រ្តី​ហ៊ុន​ សែន​ ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) នៅសាធារណរដ្ឋឥណ្ឌូណេស៊ី លោកនាយករដ្ឋមន្រ្តី​ហ៊ុន​ សែន​ ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) នៅសាធារណរដ្ឋឥណ្ឌូណេស៊ី

បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល៤ថ្ងៃរួចមក នៅថ្ងៃទី១០​ ខែតុលា ឆ្នាំ​២០១៨នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និងគណៈប្រតិភូបានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងដំណើរបន្តចូលរួមវេទិកា នៃជំនួបថ្នាក់ដឹកនាំអាស៊ាន និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី១០ ដល់ ថ្ងៃទី១២​ ខែតុលា​ ឆ្នាំ​២០១៨​។

នៅអាកាសយានដ្ឋានអន្តរជាតិ ហាណេដា ទីក្រុងតូក្យូ ប្រទេសជប៉ុន វត្តមាននៃការអញ្ជើញជូនដំណើរលោកនា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជារួមមាន លោក​ ស៊ុយស៊ុយគី ណូរីកាស៊ុ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក ហូរី ណូឈិះ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា លោក អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំប្រទេសជប៉ុន និងលោក​ លោកស្រី ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំប្រទេសជប៉ុន ជាច្រើនរូប។

សូមបញ្ជាក់ដែរថា លោកនាយករដ្ឋមន្រ្តី​ហ៊ុន​ សែន​ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរទៅដល់ដែនដីលំហែកាយកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី ប្រកបដោយសុវត្តិភាពហើយ កាលពីវេលាម៉ោង១៧និង២០នាទី ម៉ោងនៅប្រទេសឥណ្ឌូណេស៊ី ត្រូវនឹងម៉ោង១៦ និង២០នាទី ម៉ោង នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ជាទីដែលបណ្តាមេដឹកនាំនៃប្រទេសអាស៊ាន អញ្ជើញចូលរួមវេទិកា នៃជំនួបថ្នាក់ដឹកនាំអាស៊ាន និងអញ្ជើញចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ឆ្នាំ២០១៨ នៅកោះបាលី ប្រទេសឥណ្ឌូនស៊ី ដែលនិងប្រារព្វនៅថ្ងៃទី១១-១២ ខែតុលាស្អែក។

នៅអាកាសយានដ្ឋានអន្តរជាតិ ង៉ូរ៉ារ៉ៃ កោះលំហែកាយបាលី សាធារណរដ្ឋឥណ្ឌនេស៊ី វត្តមាននៃការអញ្ជើញដល់របស់លោកនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីលោក រ៉ូដាតារា រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង និងព័ត៌មានវិទ្យាឥណ្ឌូណេស៊ី លោក​ ហោ ណាំបូរ៉ា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី ព្រមទាំងលោក​ លោកស្រី ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌូណេស៊ី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ីជាច្រើនរូប។

សូមជម្រាបផងដែរថា​ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ និងអញ្ជើញធ្វើបទអន្តរាគមន៍ចំនួន២ ក្នុងនោះទី១ ថ្លែងក្នុងវេទិកា នៃជំនួបថ្នាក់ដឹកនាំអាស៊ាន និងទី២ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ឆ្នាំ២០១៨៕

អត្ថបទទាក់ទង