កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៦៥៥នាក់ អ្នកជាសះស្បើយចំនួន ៦៩៦នាក់ និងអ្នកស្លាប់ចំនួន ១៨នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៥៥នាក់ អ្នកជាសះស្បើយចំនួន ៦៩៦នាក់ និងអ្នកស្លាប់ចំនួន ១៨នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៧២នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤៥ ៣៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤០ ០១០នាក់ និងស្លាប់សរុបចំនួន ៤៩៣នាក់៕