ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្រេចមិនបិទមជ្ឈមណ្ឌលសិទ្ធិម​នុស្សកម្ពុជានោះទេ ឲ្យបន្តសកម្មភាពដដែល

    ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 867
    សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្រេចមិនបិទមជ្ឈមណ្ឌលសិទ្ធិម​នុស្សកម្ពុជានោះទេ ឲ្យបន្តសកម្មភាពដដែលសម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្រេចមិនបិទមជ្ឈមណ្ឌលសិទ្ធិម​នុស្សកម្ពុជានោះទេ ឲ្យបន្តសកម្មភាពដដែល

    ថ្លែងចេញពីមុខប្រាសាទអង្គរវត្ត ទីដែលសម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី និងសូត្រមន្ត្ នៃពិធីបួងសួងសុំសេចក្តីសុខចម្រើនរុងរឿងដល់ប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសតាមបណ្តាញព័ត៌មាន ​Fresh News នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងមិនត្រូវបានបិទទេ ក្រោយពីមានការស្រាវជ្រាវឃើញថា មជ្ឈមណ្ឌលនេះមានសកម្មភាពល្អ ជួយលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា៖ «ក្រោយពីទទួលបានសេចក្តីថ្លែងការណ៍ ក៏ដូចជាការស្នើទៅកាន់រដ្ឋាភិបាល អំពីសំណាក់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រដ្ឋាភិបាលសម្រេចរក្សាទុកមជ្ឈមណ្ឌលនេះនៅដដែល ដោយឱ្យស្ថាប័នមួយនេះនៅបន្តបម្រើសកម្មភាពសិទ្ធិមនុស្សនៅកម្ពុជាជាបន្តទៀត ហើយក៏ដូចជាបន្ទាប់ពីការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃឃើញថា មិនមានសកម្មភាពពាក់ព័ន្ធបញ្ហាល្មើសច្បាប់នោះទេ»។

    សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបាន​ប​ង្កើ​ត​នៅ​ក្នុ​ង​ខែ​វិ​ច្ឆិកា​ ​ឆ្នាំ​២​០​០​២ ក្នុងគោល​បំណង​ផ្សព្វផ្សាយ​អំពី​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស។

    គួរ​បញ្ជាក់​ផង​ដែរថា កាលពី​ពេល​ថ្មី​ៗនេះ​សម្តេច​តេជោ បាន​ប្រាប់​ទៅ​ក្រសួង​មហាផ្ទៃ​ គួរ​សិក្សា ស្រាវ​ជ្រាវ​ពិនិត្យពី​លទ្ធភាព​ផ្លូវ​ច្បាប់​ដើម្បី​បិទ​មជ្ឈមណ្ដល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​សព្វ​ថ្ងៃ​ដឹកនាំ​ដោយ​លោក ស្រី ចក់ សុភាព។ ការ​ប្រកាសបែប​នេះ ក្រោយ​ពេលមាន​ការ​អះអាង​របស់​លោក កឹម សុខា ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មួយ​នេះ បង្កើត​ឡើង​ដោយ​លោក កឹម សុខា​ទទួលបញ្ជាពី​សហរដ្ឋ​អាមេរិក​ឲ្យ​បើក ដើម្បី​ធ្វើសកម្មភាព​ផ្នែក​សិទ្ធិ​មនុស្ស ក្នុង​ផែន​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ ដោយ​យកគម្រូតាមប្រទេស​យូហ្គោស្លាវី និង​ស៊ែប៊ី​។

     

    អត្ថបទទាក់ទង