ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកអាជ្ញាធរជាតិអប្សរា ចូលរួមពិព័រណ៍សប្តាហ៍បារាំង នៅលើទឹកដីក្រុងសៀមរាបអង្គរដ៏ស្រស់ផូរផង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 113

លោក​ ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអម ដំណើរលោកស្រី អេវ៉ា ងូយេន បិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ចូលរួមពិព័រណ៍សប្តាហ៍បារាំង FRENCE WEEK ដែលប្រារព្ធជាលើកទី២ នៅមហាសណ្ឋាគារអង្គរ ក្នុងទឹកដីខេត្តសៀមរាបរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ដល់ទី១០ ខែមីនា ឆ្នាំ២០១៩។

ពិព័រណ៍សប្តាហ៍បារាំង ដំណើរការទៅបានដោយមានដៃគូចូលរួមសហការ មកពីក្រុមហ៊ុន ស្ថាប័ន អង្គភាពបារាំង និងបារាំង-ខ្មែរចំនួន៧២ មកតាំងបង្ហាញសេវាកម្ម ផលិតផល ចំណេះដឹង ជំនាញក្នុងវិស័យ ទេសចរណ៍ សិល្បៈ ការបង្ហាញម៉ូដ ការផ្តល់ប្រឹក្សាយោបល់ រួមទាំងស្រា និងអាហារដ៏ឆ្ងាញ់របស់បារាំងពេញ៤ថ្ងៃ។

លោកស្រី​ អេវ៉ា ងូយេន បិញ បានមានប្រសាសន៍ថា ពិព័រណ៍សប្តាហ៍បារាំង គឺជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំក្នុងការប្រមូលផ្តុំដៃគូសហការណ៍មកចូលរួមកាន់តែច្រើនជាងមុន និងលើកតម្កើងនូវចំណងទាក់ទងកម្ពុជា-បារាំង ពិសេសគឺក្រុងសៀមរាបអង្គរដ៏ស្រស់ផូរផង់។

លោកស្រី បន្តថា ក្នុងឆ្នាំនេះ ពិព័រណ៍សប្តាហ៍បារាំងមានអ្វីៗ ថ្មីៗ ច្រើន ជាងមុន ក្នុងនោះមាន២ចំណុចសំខាន់ដែលត្រូវបង្ហាញគឺការបើកសម្ពោធជាផ្លូវការរបស់សម្ព័ន្ធភាពបារាំងនៅសៀមរាប និងការប្រកួតប្រជែងចំណេះធ្វើរបស់បារាំងដែលរៀបចំជាលើកដំបូងដើម្បីលើកស្ទួយតម្លៃសិប្បកម្មបែបសិល្បៈ រួមទាំងការបណ្តុះបណ្តាលជនជាតិកម្ពុជា ដោយអ្នកជំនាញសិប្បកម្មបារាំងដែលស្រឡាញ់វិស័យនេះផងដែរ៕

អត្ថបទទាក់ទង