ខ្មែរប៉ុស្ដិ៍ Close

ទស្សនាវីដេអូ៖ រម្លឹកចម្រៀងពីរោះរណ្តំចិត្ត២០បទ របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក្នុងថ្ងៃកំណើតលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 4946
ទស្សនាវីដេអូ៖ រម្លឹកចម្រៀងពីរោះរណ្តំចិត្ត២០បទ របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក្នុងថ្ងៃកំណើតលោកទស្សនាវីដេអូ៖ រម្លឹកចម្រៀងពីរោះរណ្តំចិត្ត២០បទ របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក្នុងថ្ងៃកំណើតលោក

ថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣២ ​ជា​ថ្ងៃ​អធិរាជ​សំឡេង​មាស មាស ស៊ីន ស៊ីសាមុត បាន​ចាប់​កំណើត​ឡើង នៅ​ទីរួម​ខេត្ត​ស្ទឹង​ត្រែង ជាប់​ប្រទល់​ប្រទេស​ឡាវ។ ក្នុងចំណោមបងប្អូន៤នាក់ លោក​ជា​កូនពៅ ដែល​មាន​ម្តាយជាកូន​កាត់​​ឡាវ-ចិន ឪពុក​ជា​ឆ្មាំ​យាម​ពន្ឋនាគារ​នៅ​ខេត្ត​បាត់​ដំបង និង​ជា​ទាហានបដិវដ្តន៍​ប្រឆាំង​អាណានិគម​បារាំង។

លោក ស៊ីន ស៊ីសាមុត ជា​អ្នក​និពន្ធ​បទ​​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ នា​អំឡុងទ​សវត្សរ៍ ៥០ ដល់ ៧០។ ភាព​ល្បី​ល្បាញ​របស់​លោក​បាន​ពី​ទឹក​ដម​សំឡេង​ដ៏ក្រអួន​ក្រអៅ ពីរោះ​រណ្ដំ​ចិត្ត មិន​ថា​បទ​ចម្រៀង​មនោ​សញ្ចេតនា សប្បាយ កម្សត់​ខ្លោចផ្សា។

ត្បិត​ជោគ​ជ័យ​លើ​អាជីព​សិល្បៈ ប៉ុន្តែ​ទំនាក់​ទំនង​ស្នេហា​លោក​មិន​សូវ​ជា​ជោគជ័យ​ប៉ុន្មាន​នោះ​ទេ ដោយ​​លោក​បាន​រៀប​អាពាហ៍​ពិពាហ៍ ២ដង។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​សាលា​វេជ្ជសាស្ត្រ លោក​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​អ្នកស្រី ខាវ ថងញ៉ុត ដែល​ជា​បងប្អូន​ជីជូន​មួយ​ តាម​ការ​ចាត់​ចែង​ពី​មេបា។ ចំណង​ស្នេហ៍​អ្នក​ទាំង​២ មាន​កូន​ប្រុស​ស្រី ចំនួន​​៤​នាក់​ មាន​ដូចជា ស៊ីន យុទ្ធនា ស៊ីន ច័ន្ទឆ័យា ស៊ីន វ៉ាន់ថា ស៊ីន ប្រាសាទសង្វា។

ជីវិត​គ្រួសារ​របស់​លោក​ជាមួយ​អ្នកស្រី ខាវ ថងញ៉ុត ចាប់​មាន​ភាព​រកាំ​រកូស​ដោយសារ​សម្ពាធ​ពី​អាជីព និង​កេរ្តិ៍​ឈ្មោះ​របស់​លោក ម្លោះ​ហើយ​ភរិយា​​បាន​ចាក​ចោល​លោក​ទៅ​បួស​ជា​ដូន​ជី​ពេល​អ្នកស្រី​មាន​អាយុ​៣០​ឆ្នាំ។

ជាអកុសល លោក​ ស៊ីន ស៊ីសាមុត បាន​ទទួល​មរណភាព​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ១៩៧៦។ ទោះ​ជា​លោក​បាត់បង់​ជីវិត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្តី បទ​ចម្រៀង​របស់​លោក​ទាំង​ប៉ុន្មាន​នៅ​តែ​ដក់​ជាប់​ក្នុង​ដួងចិត្ត​ប្រជាជន​កម្ពុជា​រហូត​បច្ចុប្បន្ន។

ក្នុង​ថ្ងៃ​កំណើត​របស់​អធិរាជ​សំឡេងមាស ស៊ីន ស៊ីសាមុត សូម​ប្រិយមិត្ត​រីករាយ​នឹង​បទ​ពីរោះៗ​១០បទ​របស់​លោក ខាង​ក្រោម​នេះ៖

១. ឧត្តមដួងចិត្ត

២. ចំប៉ាបាត់ដំបង

៣. កំពង់ធំជំរុំចិត្ត

៤. ស៊ូទ្រាំ

៥. ស្ពានអូរតាគី

៦. ទ្រព្យគាប់ចិន្តា

៧. អានី

៨. រំដួលដងស្ទឹងសង្កែ

៩. មុនីខេមរាអាកាសយាន

១០.ខំលួចស្រលាញ់អូន

១១. ដួងចន្ទដួងចិត្ត

១២. បងស្រលាញ់តែអូន

១៣. ភ្លេចហើយឬនៅកែវអើយ

១៤. បណ្ដាំស្នេហ៍

១៥. នេះហើយរឿងបង (ភ្លើងគ្មានផ្សែង)

១៦. សម្រស់នាងចែវទូក

១៧. ផ្ការីកក្នុងចិត្ត

១៨. កំពតកំពូលដួងចិត្ត

១៩. ព្រោះតែអូន

២០. បណ្ដាំនាវឹក

តើប្រិយមិត្តពេញចិត្តបទណាមួយក្នុងចំណោមបទទាំង២០របស់លោកខាងលើ? សូមខំមិនលេខរៀងនៃបទចម្រៀងនៅក្នុងប្រអប់ខាងក្រោម៖

អត្ថបទ៖ សប្បាយ

អត្ថបទទាក់ទង