កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៩១នាក់ អ្នកជាសះស្បើយចំនួន ៣៩៧នាក់ និងអ្នកស្លាប់ចំនួន ៩នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៩១នាក់ អ្នកជាសះស្បើយចំនួន ៣៩៧នាក់ និងអ្នកស្លាប់ចំនួន ៩នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៦៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩៤ ៤១៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៩ ៨៩៧នាក់ និងស្លាប់សរុបចំនួន ១ ៩៣៧នាក់៕