ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ​ ជាករណីនាំចូលមកពីសហរដ្ឋអាមេរិក និងមិនមានអ្នកជាសះស្បើយនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ​ ជាករណីនាំចូលមកពីសហរដ្ឋអាមេរិក និងមិនមានអ្នកជាសះស្បើយនោះទេ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង  និងហង់សិន

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសៅរ៍ ទី ២ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ ករណី បន្ថែមទៀតដែលជាករណីនាំចូលមកពីសហរដ្ឋអាមេរិក ខណៈពេលដែលមិនមានអ្នកជាសះស្បើយថ្មីនោះទេ។

អ្នកដែលរកឃើញមានផ្ទុកកូវីដ-១៩នោះគឺស្ត្រីជនជាតិខ្មែរ-អាមេរិកាំង អាយុ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ឆ្លងកាត់តាមប្រទេសចិន (តៃវ៉ាន់) និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ។ បច្ចុប្បន្ននេះ អ្នកជំងឺខាងលើត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង  និងហង់សិន។

ចំណែកឯអ្នកដែលបានរួមដំណើរជាមួយស្ត្រីខាងលើនេះចំនួន ៩នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៧៩នាក់ ក្នុងនោះអ្នកជំងឺ៣៦២នាក់បានជាសះស្បើយ និងអ្នកជំងឺចំនួន ១៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

 

អត្ថបទទាក់ទង