ខ្មែរប៉ុស្ដិ៍ Close

ជនជាតិអាមេរិកាំង សម្តែងការឈឺចាប់ដែលស្ថានទូតអាមេរិកចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភអំពីស្ថានការណ៍កម្ពុជា និងបានហៅថាដំណឹងរបស់ស្ថានទូតអាមេរិកនេះជា «Fake News»

ដោយ៖លី វិទ្យា | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 455
ជនជាតិអាមេរិកាំង សម្តែងការឈឺចាប់ដែលស្ថានទូតអាមេរិកចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភអំពីស្ថានការណ៍កម្ពុជា និងបានហៅថាដំណឹងរបស់ស្ថានទូតអាមេរិកនេះជា «Fake News» ជនជាតិអាមេរិកាំង សម្តែងការឈឺចាប់ដែលស្ថានទូតអាមេរិកចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភអំពីស្ថានការណ៍កម្ពុជា និងបានហៅថាដំណឹងរបស់ស្ថានទូតអាមេរិកនេះជា «Fake News»

ភ្នំពេញ៖ ឆ្លើយតបនឹងការចេញសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក លោក រីឆាត សុន (Rechhard Son) ជាជនជាតិអាមេរិក ដែលកំពុងរស់នៅប្រទេសកម្ពុជា បានសម្តែងការឈឺចាប់ដែលស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភអំពីស្ថានការណ៍កម្ពុជាពេលបោះឆ្នោត។ លោកបានហៅសេចក្តីជូនដំណឹងរបស់ស្ថានទូតអាមេរិកថា ជា «Fake News»។

លោក រីឆាត សុន បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមានការឈឺចាប់ដែរ ដែលស្ថានទូតអាមេរិកបាននិយាយថា ស្រុកខ្មែរអត់មានសុវត្ថិភាព។ ខ្ញុំចង់ប្រាប់ទៅបងប្អូនអាមេរិកទាំងអស់គ្នាថា ប្រទេសខ្មែរមានសន្តិភាព ធ្វើដំណើរអត់មានបញ្ហា អត់ជួបនឹងបញ្ហាអ្វីទេ។ ខ្ញុំធ្លាប់ដើរលេងជិត១០០ប្រទេស អញ្ចឹងរឿងសន្តិភាពនេះ ខ្ញុំដឹងហើយថា កន្លែងណាមានសន្តិភាព កន្លែងណាអត់សន្តិភាព ហើយប្រទេសខ្មែរចង់មានសន្តិភាពជាប្រទេសដទៃផង» ។

លោក រីឆាត បានបន្តថា៖ «រឿងស្ថានទូតអាមេរិកនិយាយ គេដាក់តាមវីដែអូថា កុំមកលេងប្រទេសខ្មែរ នេះគឺជា Fake News។ សម័យឥឡូវ គេល្បីណាស់ Fake News។ ឱ្យតែយើងបើក VOA និងវិទ្យុអ្វីផ្សេង ដែលនិយាយមិនល្អពីខ្មែរនោះមានន័យថាជា​​ Fake News» ។ លោកបានបន្តទៀតថា «ទោះបីជាប្រទេសខ្មែរមិនល្អឥតខ្ចោះ​ ប៉ុន្តែមានចំណុចមួយអន់មែន តែចំណុច៩ទៀតវាល្អ ប៉ុន្តែខ្ញុំក៏ឆ្ងល់ដែរថា ហេតុអ្វីក៏វិទ្យុ និងទូរទស្សន៍ VOA ហេតុអ្វីបានជាគេមិននិយាយរឿងល្អទាំង៩ គេទៅលើក១អត់ល្អ គឺមានល្អច្រើនជាងអាក្រក់» ។

លោកដែលបានរស់នៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយនោះ បានប្រកាសថា លោកនឹងចូលរួមក្នុងការបោះឆ្នោតនៅកម្ពុជា។ លោកអំពាវនាវឱ្យភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជាបន្តទៀត ហើយកុំជឿលើការឃោសនាថា កម្ពុជាស្ថានភាពមិនល្អពេលបោះឆ្នោត។

សូមបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បានចេញសេចក្ដីជូនដំណឹង​មួយ ដល់​ពលរដ្ឋ​អាមេរិក​ដែល​កំពុង​រស់នៅ​ និងធ្វើដំណើរទេសចរមកប្រទេស​កម្ពុជា ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព ​និង​សន្តិសុខ​ផ្ទាល់ខ្លួន ក្នុងអំឡុងពេល​នៃ​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំងតំណាងរាស្រ្ត នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨ ​ខាងមុខនេះ។

ខាងលើវីដេអូ លោក Rechhard Son សម្តែងការឈឺចាប់ដែលស្ថានទូតអាមេរិក ចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភ អំពីស្ថានការណ៍កម្ពុជាពេលបោះឆ្នោត ហើយបានហៅថា ដំណឹងនេះជា «Fake News»!

ប្រភព៖ Fresh News