ខ្មែរប៉ុស្ដិ៍ Close

ស្វែងយល់ ៖ ចំណូលពីការបោះពុម្ពក្រដាសប្រាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 74
ស្វែងយល់ ៖ ចំណូលពីការបោះពុម្ពក្រដាសប្រាក់ ស្វែងយល់ ៖ ចំណូលពីការបោះពុម្ពក្រដាសប្រាក់

ចំណូលពីការបោះពុម្ពក្រដាសប្រាក់គឺជាភាពខុសគ្នារវាងតម្លៃចារឹករបស់ក្រដាសប្រាក់ និងចំណាយផលិតកម្ម។ ឧទាហរណ៍ ក្រដាសប្រាក់ប្រភេទ ១០.០០០ រៀល ត្រូវការថ្លៃចំណាយបោះពុម្ពចំនួន ៣០០ រៀល។ នៅពេលដែលក្រដាសប្រាក់ប្រភេទ ១០.០០០ រៀល នេះត្រូវបានបោះផ្សាយនិងដាក់ឱ្យចរាចរដល់សាធារណជន ក្រដាសប្រាក់នេះអាចទិញទំនិញក្នុងតម្លៃ ១០.០០០ រៀល។

ដូច្នេះ ចំណូលពីការបោះពុម្ពស្មើនឹង ៩.៧០០ រៀល។

កំណើនតម្រូវការប្រាក់រៀលនឹងធ្វើឱ្យធនាគារជាតិនៃកម្ពុជាអាចបោះផ្សាយក្រដាសប្រាក់រៀលកាន់តែច្រើន។ ជាលទ្ធផល នៅពេលដែលក្រដាសប្រាក់រៀលត្រូវបានបោះពុម្ពកាន់តែច្រើន កម្ពុជានឹងអាចទទួលបានចំណូលពីការបោះពុម្ពកាន់តែច្រើនដែរ ។

សេដ្ឋកិច្ចដែលមានដុល្លារូបនីយកម្មខ្ពស់បានដាក់កំហិតលើលទ្ធភាពរបស់ប្រទេសក្នុងការទទួលបានចំណូលពីការបោះពុម្ពនេះ ដោយសារសាធារណជនកាន់រូបិយប័ណ្ណជាចម្បង ជំនួសឱ្យរូបិយវត្ថុជាតិ។ ដូច្នេះការកាន់កាប់រូបិយប័ណ្ណ មានន័យស្មើនឹងការខាតបង់ចំណូលពីការបោះពុម្ព។

លើសពីនេះ ការកាន់កាប់នេះក៏ធ្វើឱ្យកម្ពុជាបាត់បង់ឱកាសទទួលបាននូវចំណូលការប្រាក់ពីការដាក់ប្រាក់បញ្ញើ និងការវិនិយោគរូបិយប័ណ្ណ (ដែលត្រូវស្រូបយកដោយធនាគារកណ្តាល ក្នុងករណីគ្មានដុល្លារូបនីយកម្ម) នៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ។

តាមរយៈការបោះពុម្ពក្រដាសប្រាក់រៀលកាន់តែច្រើន រាជរដ្ឋាភិបាលនឹងទទួលបានមូលនិធិ ក្នុងនាមជាអ្នកខ្ចីពីសេដ្ឋកិច្ចដោយមិនមានការប្រាក់ ដើម្បីយកទៅធ្វើការវិនិយោគក្នុង សេដ្ឋកិច្ចឬចំណាយ សំដៅអភិវឌ្ឍវិស័យសេដ្ឋកិច្ចអាទិភាពនានា ។ ធនាគារជាតិនៃកម្ពុជា

អត្ថបទទាក់ទង