ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់របាយការណ៍មិនពិតរបស់លោក ប្រេដ អាដាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 69
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់របាយការណ៍មិនពិតរបស់លោក ប្រេដ អាដាម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់របាយការណ៍មិនពិតរបស់លោក ប្រេដ អាដាម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងផ្តាំផ្ញើទៅលោក ប្រេដ អាដាម នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា កុំដាក់មន្រ្តីទាំង១២រូប ដែលជាមនុស្សជំនិតរបស់លោក នៅក្នុងរបាយការណ៍បាតដៃកខ្វក់របស់ខ្លួន គួរតែដាក់ ទាំង១២ម៉ឺននាក់ទៅ ព្រោះពួកគេគឺជាមនុស្ស ដែលមានភាពស្មោះត្រង់ជាមួយលោក។ លោកបានថ្លែងដូចនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសមិត្ត ភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ នៅក្នុង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បើទ័ពមិនការពាររាជរដ្ឋាភិបាលទេ គេមិនហៅទ័ពទេ។ ទ័ពនិងប៉ូលីសជាឧបករណ៍ដើម្បីការពាររដ្ឋ ការពារសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ហើយរដ្ឋទាំងអស់ត្រូវមានកម្លាំងប្រដាប់អាវុធការពាររដ្ឋ។

គួររំលឹកផងដែរថា កន្លងមកនៅកម្ពុជា ឱ្យតែខិតជិតមកដល់រដូវការបោះឆ្នោត គឺតែងតែមានរបាយការណ៍រិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល និងក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបង្ខូចនូវប្រជាប្រិយភាពរបស់លោក និងគណបក្សប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង