ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 41
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់

នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់។ វត្តមានសម្តេចតេជោនាថ្ងៃនេះ គឺជាលើកទី៤ហើយ ដែលសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណ១ម៉ោង៥០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

 

  1. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់ សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបានប្រឹងប្រែងជម្នះវិបត្តិជំងឺកូវីដ-១៩ ឱ្យសាលានៅតែអាចដំណើរការបាន។
  2. * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ នាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងប៉ះពាល់ដល់ការបណ្តុះបណ្តាលធនធានមនុស្ស។
  3. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិបត្តិនៃជំងឺកូវីដ-១៩ ក៏បានបង្កើតនូវកាលានុវត្តន៍ភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេសក្នុងវិស័យអប់រំ។
  4. * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេលជាង ១០០ថ្ងៃហើយ ដែលកម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។
  5. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចាក់ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសក្នុងអត្រាខ្ពស់បានធ្វើឱ្យមានភាពសាំ និងទប់ស្កាត់បានការឆ្លងរាតត្បាត។
  6. * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាបានដើរទាន់ការវិវឌ្ឍន៍ផ្នែកឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ធ្វើឱ្យសិស្សអាចសិក្សាអនឡាយក្នុងពេលមានការរាតត្បាតជំងឺកូវីដ-១៩។
  7. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មន្ត្រីរាជការមិនចេះបច្ចេកវិទ្យាព័ត៌មាន មិនត្រូវបានតែងតាំងឱ្យកាន់មុខតំណែងផ្សេងៗនោះឡើយ។
  8. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការផ្តាច់មុខអ៉ីនធើណេតតាមបុរី ជាការខុសឆ្គងនឹងច្បាប់ប្រកួតប្រជែងនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រុមហ៊ុនទូរស័ព្ទនានាប្រញាប់តបណ្តាញសេវានៅតាមបុរី។
  9. * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការប្រកួតប្រជែង មិនលើកទឹកចិត្តឱ្យប្រើយន្តការផ្តាច់មុខនោះឡើយ។
  10. * សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យគ្រប់វិស័យទាំងអស់ ផ្សារភ្ជាប់ជាមួយប្រព័ន្ធឌីជីថល។
  11. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់និស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតជម្នះវិបត្តិជំងឺកូវីដ-១៩ រហូតបញ្ចប់ការសិក្សាដោយជោគជ័យ។
  12. * សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញថា សម្តេចសុខចិត្តឱ្យតិះទៀនសម្តេចរឿងត្រៀមក្តាមឈូសសម្រាប់អ្នកជំងឺកូវីដ-១៩ តែមិនអនុញ្ញាតឱ្យអ្នកទាំងនោះស្លាប់ដោយមិនមានការទុកដាក់ឱ្យបានសមរម្យនោះទេ។
  13. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសិក្សាត្រូវធ្វើជារៀងរហូត។ បើមិនរៀននឹងក្លាយជាទៅជាអ្នកអភិរក្ស ហើយមិនអាចលូតលាស់បានទេ ប្រៀបដូចថ្មមួយដុំសង្កត់លើដើមឈើ។
  14. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់អ្នកវិនិយោគចូលមកវិនិយោគនៅកម្ពុជា តែងតែសួរថា តើធនធានមនុស្សរបស់កម្ពុជាស្ថិតក្នុងកម្រិតណា? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាសំខាន់ និងចាំបាច់ណាស់។
  15. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិនិយោគត្រូវការទាំងក្នុងស្រុក និងក្រៅស្រុក ហើយត្រូវទទួលបានការគាំទ្រដូចគ្នា។
  16. * សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យគ្រឹះស្ថានសិក្សាយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំ មិនអាចមានតែសញ្ញាបត្រគ្មានចំណេះ និងជំនាញនោះទេ។ គ្រឹះស្ថានសិក្សាមិនមានគុណភាព នឹងដួលរលំ។
  17. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចចិត្តរបស់សម្តេច ឱ្យវិស័យឯកជនចូលរួមវិនិយោគលើការអប់រំ និងឱ្យសាលារដ្ឋយកថ្លៃសិក្សា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ។
  18. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានតម្រូវការ «ជាង» ច្រើន ហើយអ្នករៀនជំនាញវិជ្ជាជីវៈផ្សេងៗ មានឱកាសការងារច្រើន។
  19. * សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃទី០១ ខែធ្នូ អញ្ជើញជាអធិបតីប្រារព្ធខួប១០ឆ្នាំ នៃវត្តមានក្រុមហ៊ុនមីនីបៀ នៅកម្ពុជា។
  20. * សម្តេចតេជោ ហ៊ុន សែន រំលឹកថា នៅពេលក្រុមហ៊ុនមីនីបៀ ចូលមកវិនិយោគនៅកម្ពុជា មានក្រុមហ៊ុនបានផ្តល់យោបល់ឱ្យសម្តេចបដិសេធ ដោយលើកថាក្រុមហ៊ុនហ្នឹងតូច ហើយទទួលក្រុមហ៊ុនរបស់គេវិញ។ សម្តេចតេជោ បានតបទៅវិញ សម្តេចមិនបែងចែកត្រីតូច ឬធំទេ ត្រីណាមកដល់មុនចាប់មុន។
  21. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិនិយោគមិនខ្វល់រឿងប្រជាធិបតេយ្យនោះទេ ហើយកាន់តែស្អប់រឿងធ្វើបាតុកម្មគ្មានក្បួនខ្នាត។
  22. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនបោះបង់ចោលរឿងការទាមទាររបស់កម្មករ ឬសហជីព ដែលទាមទារត្រឹមត្រូវនោះទេ។ សម្តេចតេជោ ក៏បានណែនាំឱ្យក្រសួងការងារខិតខំប្រឹងប្រែងដោះស្រាយលើវិវាទការងារ។
  23. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដាំឈើឡើងវិញនៅភ្នំតាម៉ៅ មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះ និងមានក្បួនខ្នាត។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ទាំងសួនសត្វ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូល ត្រូវកំណត់ជាតំបន់អភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។
  24. * សម្តេចតេជោ ហ៊ុន សែន ណែនាំរដ្ឋមន្ត្រីកសិកម្មឱ្យរកប្រភពទឹកដើម្បីស្រោចស្រង់កូនឈើដាំឡើងវិញនៅរដូវប្រាំង។
  25. * សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រមួយ ដោយយកថវិកាជាតិ ទូទាត់ប្រាក់បំណាច់ការងារ។
  26. * សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យជនបន្លំធ្វើជាអ្នករងគ្រោះក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនសារភាពកំហុស។
  27. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីប្រព័ន្ធរដ្ឋ សម្តេចក៏មានបណ្តាញជាច្រើនក្នុងការតាមដានព័ត៌មាន និងបញ្ហាសង្គម។
  28. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងរីករាយណាស់ សម្រាប់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីដើមខែសីហា។
  29. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ សម្រាប់កិច្ចប្រឹងប្រែងក្នុងការរៀបចំសម្របសម្រួលកិច្ចប្រជុំនេះ។
  30. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧត្តមមន្ត្រីទាំងអស់ ដែលបានប្រឹងប្រែងសម្របសម្រួល និងឈានទៅចេញសេចក្តីថ្លែងការណ៍នានា ខណៈពិភពលោកចាក់ស្រេះទៅដោយបញ្ហា។
  31. សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមិទ្ធផលដែលទទួលបាននោះ ជារឿងដែលមិនអាចមិនសរសើរពីសមត្ថភាពលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧត្តមមន្ត្រីពាក់ព័ន្ធបាននោះឡើយ។
  32. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសពាក់ព័ន្ធទាំងអស់ ដែលបានបង្កលក្ខណៈដល់កម្ពុជាចូលរួមចំណែកដោះស្រាយបញ្ហា។
  33. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែកញ្ញា សម្តេចនឹងអញ្ជើញទៅថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ ហើយនឹងអញ្ជើញទៅទស្សនកិច្ចនៅគុយបា និងអញ្ជើញចូលរួមបុណ្យសពលោក អាបេ។
  34. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់ទប់ស្កាត់អតិផរណានៅលើទីផ្សារ។
  35. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកង្វល់រឿងថ្លៃប្រេងឥន្ធនៈឡើងខ្ពស់ ច្រើនជាងកង្វល់តម្លៃទំនិញឡើងខ្ពស់។
  36. សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន នឹងបញ្ចប់ក្នុងពេលឆាប់ៗ ខណៈមានការចរចាសម្របសម្រួលឱ្យមានការនាំចេញគ្រាប់ធុញ្ញជាតិ។
  37. សម្តេចតេជោ ហ៊ុន សែន បន្តលើកទឹកចិត្ត និងជំរុញឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសត្រូវទទួលយកវ៉ាក់សាំងដូសជំរុញ តាមពេលកំណត់របស់ក្រសួងសុខាភិបាល។

Fresh News

អត្ថបទទាក់ទង