ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងអប់រំប្រកាសបើកការប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨ មុខរបរ 2464

    ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាល និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី៧ សម្រាប់ អាហារូបករណ៍ចំនួន២០នាក់ (ជាប់ចំណាត់ថ្នាក់២០នាក់នៃការប្រឡង) និងសម្រាប់បង់ថ្លៃចំនួន៤០នាក់ តាមប្រព័ន្ធបណ្ដុះបណ្ដាល រយៈពេល២ឆ្នាំ ឱ្យចូលរៀននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

    លក្ខណ្ឌ៖

    • កំពុងបម្រើការនៅអង្គភាពនានាក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីអប់រំយុវជន និងកីឡា
    • បទពិសោធការងារចាប់ពី៥ឆ្នាំឡើងទៅ
    • លិខិតវាយតម្លៃសកម្មភាពការងារពីប្រធានអង្គភាព
    • សញ្ញាបត្របរិញ្ញាបត្រ ឬវិញ្ញាបនបត្របណ្ដោះអាសន្នសមមូល។

    ការប្រឡងជ្រើសរើស៖

    • ឈប់ទទួលពាក្យនៅថ្ងៃទី០១ វិច្ឆកា ២០១៨ វេលាម៉ោង៥:00រសៀល
    • សម័យប្រឡង៖ ថ្ងៃទី១០ ខែវិច្ឆកា ២០១៨

    ១. វិញ្ញាសា ជំនាញពាក់ព័ន្ធនឹងគ្រប់គ្រងអប់រំ រយៈពេល៣ម៉ោង មេគុណ២

    ២. វិញ្ញាសាវប្បធម៌ទូទៅ រយៈពេល១ម៉ោង៣០នាទី មេគុណ១

    ៣. វិញ្ញាសាភាសាអង់គ្លេស រយៈពេល១ម៉ោង៣០នាទី មេគុណ១

    • ទីកន្លែងដាក់ពាក្យ៖ ដេប៉ាតឺម៉ង់គ្រប់គ្រង និងផែនការ នៃវិទ្យាស្ថានជាតិអប់រំ

    សម្រាប់ព័ត៌មានលម្អិត បេក្ខជនអាចទាក់ទងផ្ទាល់ជាមួយ៖

    • វិទ្យាស្ថានជាតិអប់រំ ស្ថិតនៅកាច់ជ្រុងខាងជើងជាប់វិមានឯករាជ្យតាមបណ្ដោយមហាវិថីព្រះនរោត្តម
    • ទំនាក់ទំនងដាក់ពាក្យ ០៩៨ ២៥៧ ៦៣២
    • Email: siengveasna@gmail.com
    • FB Page: NIE Cambodia

    អត្ថបទទាក់ទង