ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឲ្យពន្លឿននីតិវិធីដោះលែងសកម្មជនអតីតប្រឆាំងឲ្យនៅក្រៅឃុំតាមការស្នើសុំរបស់សាមីខ្លួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 29

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំ ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌រៀបចំនីតិវិធីដោះលែងសកម្មជនអតីតប្រឆាំង ដែលត្រូវបានចាប់ខ្លួនក្នុងផែនការរដ្ឋប្រហារឲ្យនៅក្រៅឃុំ តាមការស្នើសុំរបស់សាមីខ្លួន។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អ្នកដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងផែនការរដ្ឋប្រហារទាំងនោះ គ្រាន់តែបានជឿតាមការញុះញង់ឱ្យចូលរួមផែនការរដ្ឋប្រហារបម្រើមហិច្ឆិកតាអំណាចរបស់ទណ្ឌិត សម រង្ស៊ី តែប៉ុណ្ណោះហើយពួកគេមិនបានដឹងថា ខ្លួនត្រូវបានគេរុញឱ្យស្លាប់និងជាប់គុកនោះឡើយ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឱ្យសាមីខ្លួនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនធ្វើការស្នើសុំជាមុនទៅតាមនីតិវិធីច្បាប់។

ម៉្យាងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នកដែលចាញ់បោកគេចូលរួមក្នុងផែនការរដ្ឋប្រហាររត់ទៅប្រទេសថៃ និងប្រទេសដទៃទៀត ចូលមករួមរស់ជាមួយក្រុមគ្រួសារនៅក្នុងប្រទេសវិញដោយគ្មានទោសឡើយ រួមទាំងអ្នកដែលកំពុងរស់នៅក្នុងប្រទេសផងដែរ៕

អត្ថបទទាក់ទង