ខ្មែរប៉ុស្ដិ៍ Close

ទប់ចិត្តមិនបាន! អភិបាលខេត្តស្រក់ទឹកភ្នែកជាមួយជនរងគ្រោះដោយសារទឹកជំនន់នៅរតនគិរី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 51
ទប់ចិត្តមិនបាន! អភិបាលខេត្តស្រក់ទឹកភ្នែកជាមួយជនរងគ្រោះដោយសារទឹកជំនន់នៅរតនគិរី ទប់ចិត្តមិនបាន! អភិបាលខេត្តស្រក់ទឹកភ្នែកជាមួយជនរងគ្រោះដោយសារទឹកជំនន់នៅរតនគិរី

លោក ថង សាវុន អភិបាលខេត្តរតនគិរី បានសម្រក់ទឹកភ្នែកជាមួយគ្រួសារសពកុមារីម្នាក់ដែលបានលង់ទឹកស្លាប់ និងជនរងគ្រោះដោយសារទឹកជំនន់ផ្សេងទៀតនៅក្នុងខេត្ដដែលលោកគ្រប់គ្រង។

តាមរយៈរូបថតប៉ុន្មានសន្លឹកដែលគេបង្ហោះនិងចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ថង សាវុន រួមនឹងក្រុមការងារបានចុះទៅដោយផ្ទាល់ដល់ទីតាំងរងគ្រោះ និងបានបង្ហាញនូវសមានចិត្តអាណិតអាសូរ និងសោកសង្រេងជាមួយជនរងគ្រោះទាំងអស់គ្នា។

គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ដោយសារមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើនៃដងទន្លេមេគង្គ ជាពិសេសនៅប្រទេសឡាវ ជាហេតុធ្វើអោយដងទន្លេមេគង្គដែលហូរកាត់ប្រទេសកម្ពុជារងនូវជំនន់ទឹកភ្លៀង និងបានហូរបុកទៅដៃទន្លេផ្សេងៗទៀត ដូចជាទន្លេស្រែពក សេកុង និងសេសានជាដើម។

អត្ថបទទាក់ទង