ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១នាក់ និងព្យាបាលបានជាសះស្បើយចំនួន ១នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡា - សុខភាព 36
កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១នាក់ និងព្យាបាលបានជាសះស្បើយចំនួន ១នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១នាក់ និងព្យាបាលបានជាសះស្បើយចំនួន ១នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងនៅព្រឹថ្ងៃសៅរ៍ទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា មានអ្នកជំងឺកូវីដ-១៩ចំនួន ១នាក់បានជាសះស្បើយ ខណៈពេលដែលខ្លួនបានរកឃើញករណីវិជ្ជមានថ្មីចំនួន ១នាក់ផ្សេងទៀត ដែលជាករណីនាំចូល។

បើតាមក្រសួងសុខាភិបាល អ្នកជំងឺដែលជាសះស្បើយនោះគឺ លោក ស ចិត្រា ជនជាតិខ្មែរ អាយុ៤៧ឆ្នាំ ជាអគ្គលេខាធិការរងក្រសួងកសិកម្ម មានអាសយដ្ឋាននៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រីឯអ្នកដែលរកឃើញមានវិជ្ជមានកូវីដ-១៩ថ្មីវិញ គឺបុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា អ្នករួមដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន៥៩នាក់។ បច្ចុប្បន្នពួកគេទាំង៥៩នាក់ត្រូវបានដាក់អោយធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ដោយ ២០នាក់ធ្វើនៅមណ្ឌលទ័ពអាកាស ៣៦នាក់ធ្វើនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ និង៣នាក់នៅក្នុងស្ថានទូតសហរដ្ឋអាមេរិក។

សូមជម្រាបថា គិតត្រឹមថ្ងៃសៅរ៍ ទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញករណីវិជ្ជមានសរុបចំនួន ៣០៥នាក់ (ស្ត្រី៦២នាក់ និងបុរស ២៤៣នាក់) ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ២៩៥នាក់ (ស្ត្រី៦០នាក់ និងបុរស២៣៥នាក់) និងអ្នកដែលកំពុងទទួលការព្យាបាលមានចំនួន ១០នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖