ខ្មែរប៉ុស្ដិ៍ Close

ខណៈបញ្ហាអតិផរណានឹងនៅតែបន្តកើតមាន បូករួមនឹងវត្តមាននៃវិបត្តិសេដ្ឋកិច្ច សូមត្រៀមលក្ខណៈសម្រាប់ទុក្ខលំបាកនៅក្នុងរយៈពេល ៥ ឆ្នាំបន្តទៅមុខទៀត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 45
ខណៈបញ្ហាអតិផរណានឹងនៅតែបន្តកើតមាន បូករួមនឹងវត្តមាននៃវិបត្តិសេដ្ឋកិច្ច សូមត្រៀមលក្ខណៈសម្រាប់ទុក្ខលំបាកនៅក្នុងរយៈពេល ៥ ឆ្នាំបន្តទៅមុខទៀត ខណៈបញ្ហាអតិផរណានឹងនៅតែបន្តកើតមាន បូករួមនឹងវត្តមាននៃវិបត្តិសេដ្ឋកិច្ច សូមត្រៀមលក្ខណៈសម្រាប់ទុក្ខលំបាកនៅក្នុងរយៈពេល ៥ ឆ្នាំបន្តទៅមុខទៀត

នៅឆ្នាំ ១៩០០ អនាគតប្រធានាធិបតីអាមេរិក Theodore Roosevelt បានបញ្ជាក់យ៉ាងច្បាស់នូវគោលនយោបាយការបរទេសរបស់លោក ជាមួយនឹងពាក្យស្លោកថា «សូមនិយាយឱ្យស្រទន់ និងកាន់ដំបងដ៏ធំមួយដើម្បីអាចឱ្យអ្នកបន្តដំណើរទៅមុខបានឆ្ងាយ»។

គោលនយោបាយរបស់លោក Roosevelt ពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅពេលបច្ចុប្បន្ននេះ។ ការចរចាដោយសន្តិវិធីដោយពុំមានបង្កប់ល្បិចកល គឺជាការបង្ហាញនូវការគោរពចំពោះគូប្រជែង ទន្ទឹមនឹងការបញ្ជាក់យ៉ាងច្បាស់ថា «អ្នកមានសិទ្ធិស្មើគ្នា»។

លោក Jerome Powell ដែលជាប្រធានធនាគារកណ្តាលអាមេរិក គឺជាមនុស្សម្នាក់ដែលទទួលខុសត្រូវលើការកំណត់អត្រាការប្រាក់នៅអាមេរិក និងភាពរឹងមាំរបស់រូបិយបណ្ណជាតិ បូករួមនឹងការបង្កើនភាពមានការងារធ្វើ។ នៅពេលកាន់តំណែងជាប្រធានធនាគារកណ្តាលអឺរ៉ុប លោក Mario Draghi បានធ្វើឱ្យទីផ្សារមានភាពស្ងប់ស្ងាត់ តាមរយៈគោលនយោបាយ «ប្រើជម្រើសគ្រប់យ៉ាងដែលមាន» ដើម្បីផ្តល់នូវការគាំទ្រដល់ប្រាក់អឺរ៉ូ នៅឆ្នាំ ២០១២ នៅពេលដែលបំណុលដ៏ច្រើនសន្ធឹកសន្ធាប់បានបង្កការគំរាមកំហែងចំពោះទ្វីបអឺរ៉ុប។

ការប្រកាន់ជំហរមុតមាំគឺជាគោលនយោបាយដ៏ជោគជ័យបំផុតមួយ ក៏ប៉ុន្តែប្រសិនបើវាបរាជ័យ វានឹងក្លាយជាខ្លាក្រដាសមួយ។ នៅពេលដែលអ្នកប្រឆាំងជាមួយនឹងអ្នកយល់ថា «អ្នកបានត្រឹមតែស្រែកគំហកចោលឥតប្រយោជន៍ ភាពជឿជាក់របស់អ្នកនឹងត្រូវបានបំផ្លាញ»។

លោក Powel កាលពីឆ្នាំមុន បានចាត់ទុកបញ្ហាអតិផរណាជា «រឿងបណ្តោះអាសន្ន» ក៏ប៉ុន្តែហេតុការណ៍ដែលបានកើតមាននៅក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ បានបង្ហាញថា «លោកបានគិតខុសទាំងស្រុង»។ ពេលនេះ អ្នកធ្វើគោលនយោបាយបានទម្លាក់កំហុសទៅលើវីរុសកូវីដ-១៩ និងរុស្ស៊ី បូករួមនឹងការលើកឡើងថា «ដំណោះស្រាយគឺការដំឡើងអត្រាការប្រាក់ឱ្យខ្ពស់» ខណៈពេលដែលដំណោះស្រាយបែបនេះបាននិងកំពុងបង្កបញ្ហាដ៏ធំមួយទៀតសម្រាប់ពួកយើង។

ធនាគារកណ្តាលបានច្រានចោលតម្រូវការក្នុងការដំឡើងអត្រាការប្រាក់ ដោយសារមានការព្រួយបារម្ភអំពីការអាចជំរុញឱ្យមានវិបត្តិសេដ្ឋកិច្ចរយៈពេលខ្លី ហើយនៅពេលនេះ លោក Powell កំពុងព្រមានថា «បញ្ហាអតិផរណាដែលកំពុងមានការកើនឡើងកំពុងកាត់បន្ថយប្រាក់សន្សំ ខណៈដែលអត្រាការប្រាក់ខ្ពស់កំពុងបង្កបញ្ហាប្រឈមដល់អាជីវកម្ម។ វិបត្តិសេដ្ឋកិច្ចក៏កំពុងបង្កការបំផ្លាញដល់ ការងារផងដែរ»។

មនុស្សរាល់គ្នាយល់ថា «អត្រាអតិផរណា ២ ខ្ទង់បាននិងកំពុងកើតមានរួចហើយ»។ បើទោះបីជាតម្លៃទំនិញអាចមានការធ្លាក់ចុះនៅក្នុងប៉ុន្មានខែខាងមុខទៀតក៏ដោយ ក៏អត្រាការប្រាក់ចំនួន ៤ ឬ ៥% នឹងមិនអាចជួយអ្វីបានទេ។ មានតែអត្រាការប្រាក់ខ្ពស់ជាងអត្រាអតិផរណាទេ ទើបអាចជួយដោះស្រាយបញ្ហានេះបាន។

ការយល់ឃើញមួយទៀតគឺ «វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរអាចនឹងកើតឡើងនៅក្នុងពេលដ៏ខ្លីខាងមុខ»។ នៅត្រីមាសទី២ នៃឆ្នាំនេះ កំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះនៅក្នុងប្រទេសចិន, អាល្លឺម៉ង់, សិង្ហបុរី និងចក្រភពអង់គ្លេស ខណៈដែលសហរដ្ឋអាមេរិកទំនងជាបាន និងកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចរួចស្រេចទៅហើយ។

ហុងកុងទើបតែបានរាយការណ៍អំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចជាលើកទី២ នៅក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅនេះ។ អ្នកចូលនិវត្តន៍អាចនឹងវិលទៅធ្វើការវិញដើម្បីទប់ទល់នឹងការចំណាយលើវិក័យបត្រថាមពលកាន់តែខ្ពស់។ បញ្ហាប្រឈមនៅពេលនេះគឺ «ការ ស្វែងរកវិធីទប់ទល់នឹងអត្រាការប្រាក់ខ្ពស់ បញ្ហាអតិផរណា ភាពអត់ការងារធ្វើ និងកំណើនដ៏ទាប»។

តម្លៃទ្រព្យសកម្មទាំងអស់អាចនឹងរងនូវការធ្លាក់ចុះ ខណៈដែលវិបត្តិសេដ្ឋកិច្ចសកលនៅពេលខាងមុខនៅមានភាពមិនប្រាកដប្រជានៅឡើយ។ អ្នកមិនអាចរត់លាក់ខ្លួនបានទេ។ ដូច្នេះអ្នកត្រូវតែអត់ធ្មត់ ហើយទទួលយកវា។ នៅពេលដែលវិបត្តិឥណទានបានកន្លងផុតទៅ វានឹងនាំមកនូវការផ្លាស់ប្តូរមួយ ដោយក្នុងនោះ «ការធ្លាក់តម្លៃរូបិយបណ្ណដែលបង្កឡើងដោយសារតែបញ្ហាអតិផរណា អាចនឹងកើនលើសការធ្លាក់តម្លៃ
ទ្រព្យសកម្ម»។

តម្លៃភាគហ៊ុនអាចនឹងត្រូវបានកំណត់កម្រិតថ្មី នៅពេលដែលក្រុមហ៊ុនធ្វើការកែសម្រួលតម្លៃ, កាត់បន្ថយការចំណាយនិងស្វែងរកផលិតផលថ្មីៗ។ សម្រាប់វិនិយោគិន ដែលមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីតស៊ូនឹងបរិយាកាសអតិផរណា វិបត្តិសេដ្ឋកិច្ចក៏អាចជាពេលវេលាដ៏ល្អដើម្បីប្រមូលបទពិសោធន៍ផងដែរ។

វិស័យសេដ្ឋកិច្ចគឺជាបញ្ហាដែលដោះស្រាយមិនចេះចប់។ «ការរក្សាមូលធនបម្រុងទុក» គឺជាអ្វីដែលគ្រប់គ្នាត្រូវធ្វើសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខទៀត ខណៈពេលដែលអនុស្សាវរីយ៍ល្អៗអំពីកំណើនមូលធន បាននិងកំពុងរសាត់ទៅឆ្ងាយ៕

South China Morning Post

អត្ថបទទាក់ទង