ខ្មែរប៉ុស្ដិ៍ Close

ជួយផង! រដ្ឋលេខាធិការថ្លើមធំ ហ៊ានដេញវាយរដ្ឋមន្រ្ដី!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 44
ជួយផង! រដ្ឋលេខាធិការថ្លើមធំ ហ៊ានដេញវាយរដ្ឋមន្រ្ដី! ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់ ជួនណារ៉ុន

ស្ដាប់ទៅចំណងជើងដូចជាកាចសាហាវបន្ដិច ប៉ុន្ដែនេះជារឿងពិត។

នៅខ្វះតែ ២ ថ្ងៃទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ ហើយប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកំពុងតែត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មី ជួបជុំក្រុមគ្រួសារ បងប្អូន ទៅដើរលេងកំសាន្ដទីជិតទីឆ្ងាយ លេងកំសាន្ដនូវល្បែងប្រជាប្រិយនានា។ល។

ដោយឡែក ជារឿងដែលគួរអោយកោតសរសើរបំផុតដែលក្នុងនាមជាថ្នាក់ដឹកនាំនៅក្នុងក្រសួងអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់ ជួនណារ៉ុន និងលោកជំទាវរដ្ឋលេខាធិការក្រសួងអប់រំ គីម សេដ្ឋានី បានដឹកនាំលេងល្បែងប្រជាប្រិយខ្មែរ លាក់ កន្សែង ជាមួយនឹងបងប្អូនយុវជនយើងយ៉ាងសប្បាយរីករាយ។ តាមរយៈរូបថតមួយសន្លឹកដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក គេឃើញថា លោក ហង់ ជួនណារ៉ុន ត្រូវបានលោកជំទាវ គីម សេដ្ឋានី ដេញវាយពីក្រោយយ៉ាងសប្បាយរីករាយក្រៃលែង។ នេះជាគម្រូមួយដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលបានចូលរួមលែងល្បែងប្រជាប្រិយខ្មែរសម្រាប់យុវជនជំនាន់ក្រោយរបស់យើង ដើម្បីអោយពួកគេចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

អត្ថបទទាក់ទង