ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកគងពិសី កំពង់ស្ពឺ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 51
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកគងពិសី កំពង់ស្ពឺ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកគងពិសី កំពង់ស្ពឺ

នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ​ កម្មការិនី និយោជិត៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើជាមេដឹកនាំត្រូវចេះត្រួតពិនិត្យ និងចុះជួបដោយផ្ទាល់។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដកអនុគ្រោះពន្ធ EBA ចំនួន ២០ភាគរយ របស់សហគមន៍អឺរ៉ុប មិនប៉ះពាល់ច្រវាក់ផលិតនៅកម្ពុជានោះទេ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា EBA គឺគង់តែបាត់បង់ នៅពេលកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់។
  4. សម្តេចតេជោ ហ៊ុន សែន សួរទៅ «ក្មេងពាល (គឹម សុខ)» ថា តើកម្ពុជាស្លាប់ហើយឬនៅ?
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ទទួលបានពីកសិកម្ម ២១.៣ភាគរយ, ឧស្សាហកម្ម ៣៨ភាគរយ និងសេវា
    ២៥ភាគរយ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដ្បិតថាអត្រាកសិកម្ម ក្នុងចំណែកផលិតផលក្នុងស្រុក មានកម្រិតទាប ប៉ុន្តែមិនមានន័យថា វិស័យកម្មរបស់កម្ពុជាធ្លាក់ចុះនោះទេ។ បច្ចុប្បន្នកម្ពុជា មានលទ្ធភាពនាំអង្ករចេញក្រៅស្រុក និងផលិតផលជាច្រើនទៀត ត្រូវបាននាំចេញទៅក្រៅប្រទេស។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បាននិយាយរួចហើយជាមួយចិន ជប៉ុន កូរ៉េខាងត្បូង និងធនាគារអភិវឌ្ឍន៍អាស៊ី នៅពេលកម្ពុជាងើបចេញពីប្រទេសមានការអភិវឌ្ឍតិចតួច សូមបន្តផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់អនុគ្រោះ។
  8. សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានរដ្ឋប្រហារ ១៨ ខែមីនា និងការឈ្លានពានពីបរទេសទេនោះ មិនដឹងថា កម្ពុជា រីកចម្រើនដល់ណានោះទេ?
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចក្ខុវិស័យរបស់សម្តេច ចង់ឱ្យមានរោងចក្រនៅតាមបណ្តោយផ្លូវជាតិលេខ៤ ពីភ្នំពេញ ដល់ព្រះសីហនុ
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលកម្ពុជា កំពុងមានមិនមែនកើតដោយចៃដន្យ ឬទេវតាប្រទានឱ្យនោះទេ គឺបានមកពីការខិតខំរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាពសំខាន់ណាស់ មិនមែនសម្រាប់នាយករដ្ឋមន្ត្រីនោះទេ គឺសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ មានសមត្ថភាពរកសន្តិភាព និងការពារសន្តិភាព។
  14. សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ម៉ូយលោក ជុន ច័ន្ទបុត្រ សម្ភាសន៍មួយចំនួនជាមនុស្សរបស់សម្តេច
  15. សម្តេចតេជោ ហ៊ុន សែន រំលឹកថា មិនមាននរណាមានសិទ្ធិជាងអាជ្ញាធរ ក្នុងការការពារកម្មករ និយោជិតនោះទេ។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជជែកដោយផ្ទាល់ជាកម្មការិនី បង្ហាញឱ្យឃើញពីការស្និទ្ធស្នាល និងទទួលបានព័ត៌មាននានាពីប្រជាពលរដ្ឋផងដែរ។

Fresh News

អត្ថបទទាក់ទង