ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ កម្ពុជារកឃើញអ្នកឆ្លងម្នាក់ថ្មីទៀតនៅរសៀលនេះ ដែលទើបមកពីប្រទេសហ្វ៊ីលីពីន និងប្ដូរជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ កីឡា - សុខភាព 53
កូវីដ-១៩៖ កម្ពុជារកឃើញអ្នកឆ្លងម្នាក់ថ្មីទៀតនៅរសៀលនេះ ដែលទើបមកពីប្រទេសហ្វ៊ីលីពីន និងប្ដូរជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង កូវីដ-១៩៖ កម្ពុជារកឃើញអ្នកឆ្លងម្នាក់ថ្មីទៀតនៅរសៀលនេះ ដែលទើបមកពីប្រទេសហ្វ៊ីលីពីន និងប្ដូរជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង

ក្រសួងសុខាភិបាលបានអោយដឹងនៅរសៀលម៉ោង ៦:០០ នាទី ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ នេះថា ខ្លួនបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩លើបុរសជនជាតិខ្មែរម្នាក់ដែលទើបត្រឡប់មកកម្ពុជាពីប្រទេសហ្វ៊ីលីពីន និងប្ដូរជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ។

ក្រសួងបានបញ្ជាក់ថា នៅលើជើងហោះហើរនោះ មានអ្នកដំណើរសរុបចំនួន ៦៣នាក់ ដែល ៦២ នាក់ផ្សេងទៀតមានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ និងត្រូវបញ្ជូននៅសម្រាកនៅសណ្ឋាគារមួយកន្លែងក្នុងទីក្រុងភ្នំពេញដើម្បីធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ ។ ដោយឡែក បុរសជនជាតិខ្មែរដែលឆ្លងមេរោគកូវីដ-១៩នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ ។

បុរសដែលរកឃើញមានផ្ទុកជម្ងឺកូវីដ-១៩ មានទីលំនៅនៅស្រុកកំពង់ត្រាច ខេត្តកំពត ។

សូមជម្រាបថា មកដល់ល្ងាច ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជាមានអ្នកឆ្លងជម្ងឺកូវីដ-១៩សរុបចំនួន ១២៣នាក់ ក្នុងនោះជាសះស្បើយចំនួន ១២២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១នាក់។ ឯករណីស្លាប់ពីជម្ងឺនេះវិញ កម្ពុជាពុំមាននោះទេ ៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖