តូចចិត្តព្រោះកើតសង្វារ ទីបំផុតរកវិធីព្យាបាលជាបាត់អស់ទាល់តែបាន (វីដេអូ)
គ្រាន់តែឮពាក្យ «សង្វារ» ជឿជាក់ថាស្ត្រីភាគច្រើនខ្លាចបំផុត ព្រោះបើវាកើតហើយ មានភាគរយតិចណាស់នឹងជាបាត់ទៅវិញ។ ទោះជាសង្វារច្រើនកើតឡើងចំពោះស្ត្រីមានផ្ទៃពោះ ឬក្រោយសម្រាលក៏ដោយ តែបុរសខ្លះក៏ជួបបញ្ហានេះធ្ងន់ធ្ងរដែរ។
មូលហេតុចម្បងធ្វើឲ្យលេចចេញសង្វារលើស្បែក គឺ ការប្រែប្រួលអ័រម៉ូន ការស្រកជាតិខ្លាញ់ និងការរហែកនៃសរសៃយឺតនៅក្រោមស្បែក។ ពេលចាប់កើតដំបូងវានឹងធ្វើឲ្យអ្នករមាស់ស្ទើរទ្រាំមិនអេះមិនបាន ហើយក្រោយមកអ្នកនឹងឃើញលេចចេញស្នាមជួនវែង ជួនខ្លី មានខ្លះពណ៌ខ្មៅ ស មានពណ៌រាងក្រហមស្រាល ឬ ក្រហមដិតជាដើម ។ អ្នកដែលកើតសង្វារហើយភាគច្រើនមិនដែលសង្ឃឹមថាវានឹងជាបាត់ទៅវិញទេ តែតាមពិតទៅសង្វារអាចព្យាបាលជាដាច់ប្រាកដមែន ។
ថ្មីៗនេះ ស្ត្រីម្នាក់ដែលព្យាបាលសង្វារជិតជាបាត់អស់នោះ បានចេញមុខចែករំលែកពីលទ្ធផលនៃការព្យាបាលរបស់ខ្លួនទាំងរំភើបរីករាយជាមួយមហាជនតាមរយៈវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបងស្រីបានឲ្យដឹងថា៖
« ខ្ញុំកើតសង្វារច្រើនណាស់នៅត្រង់ក្បាលពោះ និង ទ្រូង ៧ឆ្នាំហើយ ខ្ញុំចេះតែមានអារម្មណ៍ថាសង្វាររបស់ខ្ញុំកាន់តែអាក្រក់មើលទៅធ្វើឲ្យខ្ញុំ បាត់បង់ជំនឿចិត្តលើសម្រស់ខ្លួនឯង និងចេះតែប្រើផលិតផលនេះនោះព្យាបាលអស់លុយច្រើនណាស់ ។រហូតដល់បានប្រើប្រេងលាបបំបាត់សង្វារ ទើបទទួលបានលទ្ធផលជាទីគាប់ចិត្ត » ។ នេះបើតាមការលើកឡើងរបស់បងស្រី ពេជ្រ ជាអាជីវករមួយរូប ហើយក៏ជាមនុស្សដំបូងបង្អស់ដែលបានសាកប្រើប្រេងលាបបំបាត់សង្វាររបស់គ្លីមមីផងដែរ។
« ពេលជាប់ផ្តើមសាកប្រើប្រេងលាបបំបាត់សង្វាររបស់គ្លីមមីនេះដំបូង ខ្ញុំមិនទាំង សង្ឃឹមថាវាមានប្រសិទ្ធភាពជាបាត់ស្អាតដល់ម្ល៉ឹងនោះទេ ដូច្នេះឥលូវខ្ញុំពិតជារំភើបរីករាយ ហើយចង់ចែករំលែកព័ត៌មាននេះទៅបងប្អូនស្រីៗយើងដែលកំពុងកើតសង្វារ និងកំពុងរកដំណោះស្រាយដូចខ្ញុំកាលពីមុនដែរ» ។
ឆ្លើយតបនឹងសំនួររបស់ កញ្ញា មន្នីនិច ម្ចាស់ផលិតផលឱសថធម្មជាតិគ្លីមមី ពីមូលហេតុដែលបងហ៊ានសាកប្រើប្រេងលាបបំបាត់សង្វាររបស់គ្លីមមី បងស្រីបានបញ្ជាក់ថា៖« ព្រោះខ្ញុំបានប្រើផលិតផលរក្សាស្បែករបស់គ្លីមមីហើយ ឃើញថាបានលទ្ធផលជាទីគាប់ចិត្តមែន អ៊ីចឹងក៏រៀងទុកចិត្តហ៊ានសាកប្រើប្រេងបំបាត់សង្វារនេះទៅ» ។
នេះជារឿងពិត! ចង់ច្បាស់ សូមមើលវីដេអូដោយផ្ទាល់ ៖
https://www.facebook.com/GleamyKhmer/videos/341662236259823/