ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ចិន ជម្រុញទំនាក់ទំនងវិស័យការពារជាតិ អោយកាន់តែប្រសើរ និងកាន់តែស៊ីជម្រៅឡើង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 76
កម្ពុជា-ចិន ជម្រុញទំនាក់ទំនងវិស័យការពារជាតិ អោយកាន់តែប្រសើរ និងកាន់តែស៊ីជម្រៅឡើង កម្ពុជា-ចិន ជម្រុញទំនាក់ទំនងវិស័យការពារជាតិ អោយកាន់តែប្រសើរ និងកាន់តែស៊ីជម្រៅឡើង

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ លោក វ៉ៃ ហ្វេងហេ (Wei Fenghe) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព។ បើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយរដ្ឋមន្រ្តី ហ៊ុនសែន បានអោយដឹងថា ដំណើរទស្សនកិច្ចរបស់ លោក វ៉ៃ ហ្វេងហេ មកកម្ពុជាពេលនេះ គឺដើម្បីជម្រុញការអនុវត្ត លើកិច្ចការទាំងឡាយណា ដែលបានចុះហត្ថលេខា រវាងលោកនាយករដ្ឋន្ត្រី ជាមួយ លោក ស៊ីជីងពីង នាពេលកន្លងមក។ ជាងនេះទៀត គឺដើម្បីជម្រុញទំនាកទំនងរវាងប្រទេសទាំងពីរអោយកាន់តែប្រសើរឡើង និងកាន់តែស៊ីជម្រៅឡើង ជាពិសេសរវាងវិស័យការពារជាតិនៃប្រទេសទាំងពីរ។

នៅក្នុងជំនួបទ្វេភាគីនេះដែរ លោក វ៉ៃ ហ្វេងហេ ក៏បានកត់សំគាល់ពីការអភិវឌ្ឍយ៉ាងខ្លាំងរបស់កម្ពុជានាពេលបច្ចុប្បន្ន ហើយជីវភាពរបស់ប្រជាជនកម្ពុជាក៏មានការរីកចម្រើនផងដែរ។ នេះបើតាមការប្រៀបធៀបជាមួយស្ថានភាព កាលពីរយៈពេល៦ឆ្នាំមុន ដែលលោកធ្លាប់មកកាន់ប្រទេសកម្ពុជា។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះ ការជម្រុញបន្ថែមលើវិស័យនានា និងរាល់កិច្ចការទាំងឡាយដែលប្រទេសទាំងពីរបានចុះហត្ថលេខាព្រមព្រៀងរួមគ្នារួចមកហើយនេះ។

ដោយលោកនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសទាំងពីរគប្បីជម្រុញការអនុវត្តទៅតាម កិច្ចព្រមព្រៀងទាំងនេះ ដោយសារទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺតែងអនុវត្តទាំង ការនិយាយផង និងធ្វើផង។ ក្នុងន័យនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការអរគុណ ទាំងរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេជាតិរបស់កម្ពុជា ៕

អត្ថបទទាក់ទង