ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៦៦នាក់ អ្នកជាសះស្បើយចំនួន ៦៥០នាក់ និងអ្នកស្លាប់ចំនួន​ ៣២នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 47
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៦៦នាក់ អ្នកជាសះស្បើយចំនួន ៦៥០នាក់ និងអ្នកស្លាប់ចំនួន​ ៣២នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៦៦នាក់ អ្នកជាសះស្បើយចំនួន ៦៥០នាក់ និងអ្នកស្លាប់ចំនួន​ ៣២នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ប្រទេសកម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៦៦នាក់ អ្នកជាសះស្បើយចំនួន ៦៥០នាក់ និងអ្នកស្លាប់ចំនួន​ ៣២នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៩២នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥២ ៣៥០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៥ ៥០៨នាក់ និងស្លាប់សរុបចំនួន ៦៦០នាក់៕

អត្ថបទទាក់ទង