ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំការយោគយល់ពីសាសនិកខ្មែរឥស្លាម ដែលលុបចោលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើកទី៧

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 43
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំការយោគយល់ពីសាសនិកខ្មែរឥស្លាម ដែលលុបចោលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើកទី៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំការយោគយល់ពីសាសនិកខ្មែរឥស្លាម ដែលលុបចោលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើកទី៧

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានបង្ហោះសារតាមរយៈបណ្តាញសង្គម Facebook សុំការយោគយល់ពីសាសនិកខ្មែរឥស្លាម ដែលត្រូវលុបចោលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌន ថ្នាក់ជាតិលើកទី៧ គ្រោងនឹងធ្វើនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០ខាងមុខ និងផ្អាកការថ្វាយបង្គំនៅតាមវិហារស៊ូរ៉ាវផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យសាស និកខ្មែរឥស្លាម បន្ដអនុវត្តតាមសារាចរណែនាំពីវិធីបង្ការ ទប់ស្កាត់ ជំងឺ COVID-19 ក៏ដូចជាសេចក្តីណែនាំរបស់ ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល បើទោះ បីនៅកម្ពុជា ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់លោកនិងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមករួមនឹងប្រជាជនកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏សូមអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរឥស្លាមដែលត្រូវលុបកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌន ថ្នាក់ជាតិលើកទី៧ ដែលបានគ្រោងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ការផ្អាកការថ្វាយបង្គំនៅតាមវិហារ ស៊ូរ៉ាវ ការជួបជុំលក្ខណៈសាសនា និងសុំបន្កការអនុវត្តតាមសារាចរណែនាំ ពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់ រាជរដ្ឋាភិបាល បើទោះបីនៅក្នុងប្រទេសកម្ពុជាយើងហាក់មានសភាពធូរ ស្រាល ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែស មើលស្រាលដល់ជំងឺ ដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏សូមបួងសួង សុំឲ្យបងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និងចំរើនញ្ហរ៉កាត់គ្រប់ៗគ្នា ពីព្រះអល់ឡោះ និងសុំឱ្យព្រះអល់ឡោះ ទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ាម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិសាងឡើងកុំបីអាក់ខានឡើយ៕

អត្ថបទទាក់ទង