កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៤៨នាក់ អ្នកជាសះស្បើយចំនួន ៦១៥នាក់ និងអ្នកស្លាប់ចំនួន ៣៦នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ប្រទេសកម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៤៨នាក់ អ្នកជាសះស្បើយចំនួន ៦១៥នាក់ និងអ្នកស្លាប់ចំនួន ៣៦នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៤៤នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៣ ២៩៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៦ ១២៣នាក់ និងស្លាប់សរុបចំនួន ៦៩៦នាក់៕