ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៥១នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣៦៦នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 398
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៥១នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣៦៦នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៥១នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣៦៦នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៥១នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣៦៦នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២១នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៧,៣៥២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១២,០៥៦នាក់ និងស្លាប់សរុបចំនួន ២,៧០៤នាក់៕

អត្ថបទទាក់ទង