ខ្មែរប៉ុស្ដិ៍ Close

សម្ដេច ហ៊ុន សែន ៖ ខ្ញុំសូមបញ្ជាក់ជូនថា នឹងមិនមានការដាក់ប្រទេសក្នុងភាពអាសន្ននោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 57
សម្ដេច ហ៊ុន សែន ៖ ខ្ញុំសូមបញ្ជាក់ជូនថា នឹងមិនមានការដាក់ប្រទេសក្នុងភាពអាសន្ននោះទេ សម្ដេច ហ៊ុន សែន ៖ ខ្ញុំសូមបញ្ជាក់ជូនថា នឹងមិនមានការដាក់ប្រទេសក្នុងភាពអាសន្ននោះទេ

នាយប់រំលងអាធ្រាតថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា «ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ។
ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល»

ខាងក្រោមនេះជាសារទាំងស្រុងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖

អត្ថបទទាក់ទង