ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញករណីកូវីដ-១៩ ថ្មី ១នាក់ និងជាសះស្បើយចំនួន ៨នាក់បន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 68
ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញករណីកូវីដ-១៩ ថ្មី ១នាក់ និងជាសះស្បើយចំនួន ៨នាក់បន្ថែមទៀត ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញករណីកូវីដ-១៩ ថ្មី ១នាក់ និងជាសះស្បើយចំនួន ៨នាក់បន្ថែមទៀត

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១នាក់ និងជាសះស្បើយថ្មីចំនួន ៨នាក់បន្ថែមទៀត។

បើតាមក្រសួងសុខាភិបាល អ្នកដែលមានវិជ្ជមានកូវីដ-១៩ ១នាក់ថ្មីនោះ គឺជាបុរសជនជាតិអាមេរិក ដែលជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាស័យដ្ឋាននៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។ បច្ចុប្បន្ន បុរសរូបនេះត្រូវសម្រាកព្យាបាលនៅស្ថានទូតសហរដ្ឋអាមេរិក។

ចំណែកឯអ្នកជាសះស្បើយចំនួន ៨នាក់ថ្មីនេះរួមមាន៖

១) បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
២) បុរសជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ពពេល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
៣) បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល
៤) បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិជ្រោយមន្ត្រី ឃុំជ្រោយមន្ត្រី ស្រុកមុខកំពូល ខេត្តកណ្ដាល
៥) បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលសម្បត្តិ ឃុំប៉ឹស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
៦) បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៧) កុមារាអាយុ០៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៨) ស្ត្រីជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ

គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសសរុបចំនួន ២៣៤នាក់ ជាសះស្បើយសរុបចំនួន ១៦២នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៧២នាក់ ក្នុងនោះសម្រាកព្យាបាលនៅពេទ្យរបស់រដ្ឋចំនួន ៧០នាក់ និង ២នាក់ នៅក្នុងបន្ទប់ដាច់ដោយឡែករបស់ស្ថានទូតអាមេរិក។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង