ខ្មែរប៉ុស្ដិ៍ Close

រឿងអាស្រូវដ៏ស្មោកគ្រោកគួរឲ្យញាក់សាច់មួយឈុតទៀតរបស់អតីតបុគ្គលិក វិទ្យុអាស៊ីសេរី ត្រូវបានបែកធ្លាយ!

ដោយ៖ ទេព សុបញ្ញា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 42
រឿងអាស្រូវដ៏ស្មោកគ្រោកគួរឲ្យញាក់សាច់មួយឈុតទៀតរបស់អតីតបុគ្គលិក វិទ្យុអាស៊ីសេរី ត្រូវបានបែកធ្លាយ! រឿងអាស្រូវដ៏ស្មោកគ្រោកគួរឲ្យញាក់សាច់មួយឈុតទៀតរបស់អតីតបុគ្គលិក វិទ្យុអាស៊ីសេរី ត្រូវបានបែកធ្លាយ!

វាពិតជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលរឿងអាស្រូវដ៏ស្មោកគ្រោកបានបែកធ្លាបន្តបន្ទប់ក្រោយពេលសមត្ថកិច្ចបានចាប់ខ្លួនអ្នកកាសែតអាស៊ីសេរីពីរនាក់កាលពីប៉ុន្មានថ្ងៃមុននេះ។ ក្រៅពីមានភស្តុតាងរឹងមាំបញ្ជាក់ថា អ្នកកាសែតអាស៊ីសេរីទាំងពីរនាក់បានលួចលាក់បង្កើតស្ទូឌីយោ ដើម្បីផ្តល់ព័ត៌មានខុសច្បាប់ទៅឲ្យវិទ្យុអាស៊ីសេរី តាមបែបធ្វើចារកម្មឲ្យបរទេស សមត្ថកិច្ចក៏ដកហូតបានវីដេអូសិចយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្នុងហាតឌីស និងកុំព្យូទ័ររបស់ អួន ឈិន។ ក្នុងបន្ទប់ស្ទូឌីយោ គេឃើញមានឡូហ្គោវិទ្យុ RFA និងប័ណ្ណ RFA ផងដែរ។

បុរសម្នាក់នេះក្រៅពីបានប្រព្រឹត្តអំពើ ក្បត់លួចបញ្ជូនព័ត៌មានឲ្យបរទេស ក្រោមបញ្ជារបស់ វិទ្យុអាស៊ីសេរី ហើយនោះ ក៏ថែមទាំងបានប្រព្រឹត្តនូវអំពើអនាចារដ៏លាមកបំផុត ដែលសង្គមស្អប់ខ្ពើមផងដែរ។

តាមរយៈរូបភាព ក្នុងវិដេអូសិចទាំងនោះ ដែលសមត្ថកិច្ចរឹបអូសបាន គេបានឃើញ ឈ្មោះ អួន ឈិន ពេលខ្លះដើរតួជាអ្នកថតដោយមានជនបរទេសស្រី ប្រុស ជាអ្នកសម្តែងវីដេអូសិច និងពេលខ្លះ អួន ឈិន ខ្លួនឯងក៏ជាតួសម្តែងម្នាក់ក្នុងរឿងសិចក្តៅសាច់នេះផងដែរ។

អ្វីដែលជារឿងមិនគួរឲ្យជឿថែមទៀតនោះគឺ អួន ឈិន មិនមែនគ្រាន់តែជាតួអង្គសិចរវាងប្រុសនិងស្រីតែប៉ុណ្ណោះទេ តែបុរសរូបនេះក៏ជាតួអង្គសម្តែងសិចដ៏ស្មោកគ្រោករវាងប្រុសនិងប្រុសផងដែរ។ ទង្វើដ៏លាមកថោកទាបអស់ទាំងនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រពៃណី វប្បធម៌ ដ៏ផូរផង់របស់ជាតិផង និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ខ្មែរផង។

តើលោកអ្នកមានអារម្មណ៍បែបណានៅពេលឃើញរឿងបែបនេះ?
ពីដំបូងឡើយ មានមនុស្សមួយចំនួនដែលនាំគ្នាគាំទ្រ និងសម្តែងក្តីអាណិតអាសូរដល់អ្នកទាំងពីរដែលសមត្ថកិច្ចបានចាប់ឃាត់ខ្លួន។ ពួកគេថែមទាំងបានចោទប្រកាន់សមត្ថកិច្ចតាមអារម្មណ៍ផ្ទាល់ខ្លួនដោយមិនដឹងការពិតថា ការចាប់ខ្លួននេះធ្វើឡើងទាំងបំពាន ធ្វើឲ្យប៉ះពាល់ដល់សេរីភាពរបស់បុគ្គល និងសេរីភាពសារព័ត៌មាន ជាដើម។ ប៉ុន្តែ នៅក្រោយពេលដែលវាំងននខ្មៅបានរបើក មនុស្សជាច្រើនភ្ញាក់ខ្លួនក្រញ៉ាង ហួសចិត្ត ដោយអ្នកខ្លះលាន់មាត់ថា ម៉េចទៅជាអ៊ីចឹងទៅវិញ? ម៉េចក៏មានរឿងបែបនេះ?

រឿងអាស្រូវដ៏ស្មោកគ្រោកនេះក៏
បានសរ បញ្ជាក់ឲ្យឃើញផងដែរថា ក្រុមដែលកំពុងប្រមូលផ្តុំគ្នាធ្វើភ្លៀងធ្វើផ្គរ ដើម្បីផ្តួលរំលំរដ្ឋាភិបាល គឺប្រមូលផ្តុំដោយធនធានមនុស្សដ៏អសីលធម៌ដែលមានរឿងអាស្រូវច្រើនយ៉ាងណាស់បង្កប់នៅក្នុងនោះ។

ពួកគេបានជ្រកក្រោមស្លាកនយោបាយ ប្រជាធិបតេយ្យ និងសេរីភាសារព័ត៌មាន ដើម្បីប្រព្រឹត្តអំពើដ៏លាមកគួរឲ្យស្អប់ខ្ពើមបំផុត។ ការបែកធ្លាយរឿងអាស្រូវសិចរបស់ អួន ឈិន ពេលនេះ ក៏ជាកញ្ចក់ឆ្លុះបញ្ចាំងឡើងវិញពីរឿងអាស្រូវផ្លូវភេទទាំងឡាយរបស់មន្ត្រីបក្សសង្គ្រោះជាតិដែលបានបែកធ្លាយកាលពីកន្លងទៅផងដែរ។

រឿងអាស្រូវស្រីញីរាប់មិនអស់ ផ្លាស់ប្តូរពីមួយទៅមួយ របស់លោក កឹម សុខា រហូតដល់មានប្រពន្ធចុងជាជនជាតិយួនមានកូនជាមួយគ្នាពីរនាក់ ហើយដែលធ្វើឲ្យកក្រើកឆាកនយោបាយកាលពីថ្មីៗនេះ, រឿងអាស្រូវជាមួយស្រីក្មេង អ្នករត់តុក្នុងភោជនីយដ្ឋានរបស់លោក សម រង្ស៊ី, រឿងអាស្រូវនៃការប្រព្រឹត្តអំពើអនាចារនៅក្នុងបន្ទប់ធ្វើការរដ្ឋសភារបស់លោក យ៉ែម ប៉ុញ្ញឬទ្ធិ, រឿងអាស្រូវផ្លូវភេទដោយការប្រើសម្តីបាតផ្សារ អនាចារ អសីលធម៌របស់តំណាងរាស្ត្រ រៀល ខេមរិន្ទ , រឿងអាស្រូវជាមួយស្រីក្មេង និងជាមួយប្រពន្ធគេរបស់លោក ហូរ វ៉ាន់, និងរឿងអាស្រូវស្អុយអសោចជាច្រើនទៀតរបស់លោក អេង ឆៃអ៊ាង, លោក យឹម សុវណ្ណ និងលោក ឡុង រី ជាដើម គឺសុទ្ធសឹងជាការប្រព្រឹត្តជាប្រព័ន្ធនៅក្នុងបណ្តាញគណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យគណបក្សនេះក្លាយជាបណ្តុំនៃអំពើខុសច្បាប់ និងអសីលធម៌បំផុតប្រៀបបានទៅនឹងបណ្តាញម៉ាហ្វីយ៉ាមួយដ៏រឹងមាំយ៉ាងដូច្នោះដែរ។

ឥឡូវនេះ ការបែកធ្លាយរឿងវីដេអូសិចរបស់លោក អួន ឈិន ភ្នាក់ងារ វិទ្យុអាស៊ីសេរី សបញ្ជាក់ថា អំពើអនាចារ ស្មោកគ្រោក និងអំពើខុសច្បាប់ ខុសប្រពៃណី មិនមែនកើតឡើងតែក្នុងរង្វង់មន្ត្រីបក្សសង្គ្រោះជាតិ ប៉ុណ្ណោះទេ តែក៏មាននៅក្នុងបណ្តាញផ្សេងទៀតដែលជាអ្នកជួយចូកចែវបក្សសង្គ្រោះជាតិក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។

ការបែកធ្លាយរឿងអាស្រូវ អួន ឈិន នៅពេលនេះពិតជាធ្វើឲ្យអ្នកគាំទ្របក្សសង្គ្រោះជាតិ គាំទ្រវិទ្យុអាស៊ីសេរី ជាពិសេសអ្នកដែលបានសម្តែងសមានចិត្តជាមួយ អួន ឈិន និង យាង សុជាមេត្តា អស់រយៈពេលប៉ុន្មានថ្ងៃមកហើយនោះ ភ្លឺភ្នែកយ៉ាងពិតប្រាកដ។ នេះហើយជាទង្វើរបស់មនុស្សដែលលោកអ្នកកំពុងលើកតម្កើង។

តាមពិតវាមិនមែនជារឿងថ្មីទេដែលក្រុមមនុស្សអាក្រក់ដែលសង្គមស្អប់ខ្ពើមជាច្រើនបានមកជ្រកកោនក្រោមស្លាកគណបក្សសង្គ្រោះជាតិ និងក្រោមស្លាកអង្គការសមាគមក្រៅរដ្ឋាភិបាល, ក្រោមស្លាកអ្នកវិភាគឯករាជ្យ ឬបណ្តាញផ្សាយព័ត៌មានគាំទ្របក្សប្រឆាំងដូចជាអាស៊ីសេរីជាដើមនោះ៕