ខ្មែរប៉ុស្ដិ៍ Close

    មកទស្សនាសម្រស់ដ៏ស្រស់ត្រកាលនៃប្រាសាទព្រះខ័ន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1806

    ទំព័រហ្វេសប៊ុក ១០០រូប បានបង្ហោះផ្សាយរូបថតចំនួនជាង ៣០សន្លឹក បង្ហាញអំពីសម្រស់ដ៏ស្រស់ត្រកាលនៃប្រាសាទព្រះខ័ន ដែលស្ថិតនៅក្បែរកំពែងទីក្រុងអង្គរធំ ក្នុងខេត្តសៀមរាប។

    ទំព័រហ្វេសប៊ុកនេះ បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា៖

    ៚ សម្រស់ព្រះខ័ន ៚
    តាមការស្រាវជ្រាវនៅពេលថ្មីៗនេះ ប្រជាជនយល់ថា ប្រាសាទព្រះខ័ន ជាទីកន្លែងដាក់គ្រឿងសម្រាប់ធ្វើសឹក។ ដូច្នេះ ព្រះខ័ន គឺជាឈ្មោះទំនើបនៅរក្សា ឈ្មោះពីបុរាណ ពោលគឺ ជ័យស្រី នេះមានន័យថា ព្រះខ័ន និងមានន័យម៉្យាងទៀតថា ម្លូ ។

    ប្រាសាទនេះកសាងឡើងនៅសតវត្យរ៍ទី១២ ក្នុងឆ្នាំ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។ ប្រាសាទនេះ មានទំហំ ៥៦ ហិចតា។

    ប្រាសាទព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ ម៉ែត្រ x ៧០០ ម៉ែត្រ សង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗ បានសង់បន្ថែមបន្ដបន្ទាប់នៅគ្រិស្តសតវត្សទី ១២ – ១៣។ ក្បាច់រចនានៃប្រាសាទ មានលក្ខណៈដូចជាប្រាសាទបន្ទាយក្តី និង ប្រាសាទតាព្រហ្មដែរ។

    ប្រាសាទព្រះខ័ន និងទីក្រុងនៅជុំវិញ ត្រូវបានប្រសិទ្ធិនាមឡើង ដើម្បីឆ្លុះបញ្ចាំងពីភាពអស្ចារ្យនៃប្រាសាទនេះ។ ព្រះខ័នមានន័យថាដាវទេពជាភាសាខ្មែរជាពាក្យមួយនិយាយសំដៅដល់ជ័យជំនះរបស់ព្រះបាទជ័យវរ្ម័នទី៧ លើពួកជ្វាឈ្លានពានត្រង់ចំណុចនេះ។ ការប្រយុទ្ធគ្នានិងស្ទឹងឈាមនៃការប្រយុទ្ធគ្នានេះ ត្រូវបានចារលើសសរធ្វើអំពីថ្មភក់ ឬសិលាចារឹកដែលត្រូវបានរកឃើញនៅឆ្នាំ១៩៣៩នៅប្រាសាទនេះ។ សិលាចារឹកនេះក៏បានរៀបរាប់ផងដែរ អំពីប្រវត្តិសាស្រ្តដំបូងនៃប្រាសាទនេះ និងការប្រតិបត្តិសាសនាប្រចាំថ្ងៃនៃទីក្រុងនេះ។