ខ្មែរប៉ុស្ដិ៍ Close

តុលាការចេញសេចក្តីសម្រេច បដិសេធពាក្យស្នើសុំទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា ពីសំណាក់ក្រុមមេធាវីការពារសិទ្ធិរបស់ កឹម សុខា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៦ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 64
តុលាការចេញសេចក្តីសម្រេច បដិសេធពាក្យស្នើសុំទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា ពីសំណាក់ក្រុមមេធាវីការពារសិទ្ធិរបស់ កឹម សុខា តុលាការចេញសេចក្តីសម្រេច បដិសេធពាក្យស្នើសុំទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា ពីសំណាក់ក្រុមមេធាវីការពារសិទ្ធិរបស់ កឹម សុខា

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដោយបដិសេធពាក្យស្នើសុំរបស់ក្រុមមេធាវីការពារសិទ្ធិរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានដាក់ពាក្យស្នើសុំទៅកាន់តុលាការដើម្បីទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា នេះបើយោងតាមសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ។

នៅក្នុងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញបានសរសេរថា៖ «បដិសេធពាក្យស្នើសុំ ចុះថ្ងៃព្រហស្បត្តិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ របស់សហមេធាវីការពារសិទ្ធិឲ្យជនត្រូវចោទឈ្មោះ កឹម សុខា»

ដីកាសម្រេចរបស់តុលាការក៏បានបង្ហាញថា សំណុំរឿងលោក កឹម សុខា ស្ថិតនៅក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរត្រូវចាត់និតិវិធី ដើម្បីស្រាវជ្រាវប្រមូលភស្តុតាងឲ្យបានពេញលេញ និងគ្រប់គ្រាន់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន ហើយបានបញ្ជាក់ថា សំណុំរឿងលោក កឹម សុខា កំពុងដំណើរការទៅមុខ ដើម្បីប្រមូលភស្តុតាងបន្ថែម។

សូមបញ្ជាក់ថា ក្រុម​មេធាវីរបស់លោក កឹម សុខា បានដាក់​សំណើ​ជាថ្មីទៅកាន់​ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ៕