ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃបានបញ្ជាក់អត្តសញ្ញាណជូនគេហទំព័រហ្វេសបុកផ្លូវការ (Verified Facebook Page) ចំនួន១០ នៃក្រសួងស្ថាប័នចំនួន៦

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 8
ក្រសួងមហាផ្ទៃបានបញ្ជាក់អត្តសញ្ញាណជូនគេហទំព័រហ្វេសបុកផ្លូវការ (Verified Facebook Page) ចំនួន១០ នៃក្រសួងស្ថាប័នចំនួន៦ ក្រសួងមហាផ្ទៃបានបញ្ជាក់អត្តសញ្ញាណជូនគេហទំព័រហ្វេសបុកផ្លូវការ (Verified Facebook Page) ចំនួន១០ នៃក្រសួងស្ថាប័នចំនួន៦

ដោយសារតែមានការវិវឌ្ឍន៍យ៉ាងខ្លាំងនៃប្រព័ន្ធបច្ចេកវិទ្យា និងអ៊ីនធឺណែតនៅទូទាំងសកលលោក ក៏ដូចជាសេរីភាពនៃការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម (Facebook) បានធ្វើអោយប្រជាពលរដ្ឋកម្ពុជាជាច្រើនបាននិងកំពុងប្រើប្រាស់ប្រព័ន្ធនេះយ៉ាងពេញនិយម រាប់បញ្ចូលទាំងថ្នាក់ដឹកនាំកំពូលៗមួយចំនួនធំនៃរាជរាដ្ឋាភិបាលកម្ពុជាផងដែរ។ ដោយសារតែប្រព័ន្ធនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងភាពសំបូរបែបនៃប្រព័ន្ធអ៊ីនធឺណែត នៅទូទាំងប្រទេសទាំងសេវា និងតំលៃទាបសមរម្យ ជាហេតុនាំអោយខិលខូចមួយចំនួនបានឆ្លៀតឱកាសលួចក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំមួយចំនួន ដើម្បីបំរើផលប្រយោជន៍ទុច្ចរិតរបស់ពួកគេ។

ក្នុងគោលដៅរក្សាអោយបាននូវសុវត្តិភាព និងភាពត្រឹមត្រូវក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម (Facebook) មួយនេះជូនថ្នាក់ដឹកនាំ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដាក់ចេញនូវយន្តការក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបយ៉ាងម៉ត់ចត់បំផុតចំពោះបទល្មើសបច្ចេកវិទ្យា ស្របតាមតួនាទីភារកិច្ចដែលបានដាក់ចេញ ជាក់ស្តែងក្នុងរយៈកាលកន្លងមកនេះ បទល្មើសក្នុងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនត្រូវបាននាយកដ្ឋាន សហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រហូតឈានដល់ការបិទជាស្ថាពរនូវគណនី ក្លែងក្លាយមួយចំនួនរួមមាន៖

១- ទំព័រ Facebook ឈ្មោះ សមាគមន៍វៀតណាមនៅកម្ពុជា

២- ទំព័រ Facebook ឈ្មោះ Hun Mannet (ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត), Hun Manet, Prime Minister of Cambodia, Hun Manet (របស់ ឯកឧត្តម ហ៊ុន ម៉ាណែត)

៣- ទំព័រ Facebook ឈ្មោះ Vong Bunintreavuth

៤- ទំព័រ សមាគមវៀតណាមនៅកម្ពុជា -ល-

ដូចគ្នាផងដែរ ដើម្បីផ្ដល់ជូននូវភាពច្បាស់លាស់ជូនសាធារណជន ក្រុមការងាររបស់នាយកដ្ឋាន បានសហការបញ្ជាក់គណនីគេហទំព័រហ្វេសបុកផ្លូវការ (Verified Facebook Page) ចំនួន១០ រួចរាល់ជូនក្រសួងស្ថាប័នរាជរដ្ឋាភិបាលចំនួន៦ (ដោយមានសញ្ញាធីកពណ៌ខៀវជាសម្គាល់) រួមមាន៖

១- ទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃ ដែលមានឈ្មោះ “ក្រសួងមហាផ្ទៃ Ministry of Interior Cambodia” និងមានអាស័យដ្ឋាន៖ https://www.facebook.com/ministry.interior/

២- ទំព័រផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានឈ្មោះ “ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance” និងមានអាស័យដ្ឋាន៖ https://www.facebook.com/ministry.economy.finance/

៣- ទំព័រផ្លូវការរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” និងមានអាស័យដ្ឋាន៖ https://www.facebook.com/mlvt.gov.kh/

៤- ទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានឈ្មោះ“ អគ្គនាយកដ្ឋានរតនាគារជាតិ – General Department of National Treasury ” និងមានអាស័យដ្ឋាន៖ https://www.facebook.com/treasury.gov.kh/

៥- ទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានឈ្មោះ “អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation” និងមានអាស័យដ្ឋាន៖ https://www.facebook.com/cambodiataxation/

៦- ទំព័រផ្លូវការរបស់រដ្ឋមន្រ្តីនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “អ៊ិត សំហេង -Ith Sam heng” និងមានអាស័យដ្ឋាន៖ https://m.facebook.com/ithsamheg/

៧- ទំព័រផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលមានឈ្មោះ “Hun Manet” និងមានអាស័យដ្ឋាន៖ https://www.facebook.com/Hun-Manet-482663735152092/

៨- ទំព័រផ្លូវការរបស់ ឯកឧត្តម វង្ស ប៊ុនឥន្រ្ទាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានឈ្មោះ “Vong Bunintreavuth” និងមានអាស័យដ្ឋាន៖ https://www.facebook.com/Vong.Bunintreavuth/

៩- ទំព័រផ្លូវការរបស់រដ្ឋលេខាធិការនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “Pich Sophoan-ពេជ សោភ័ន” និងមានអាស័យដ្ឋាន៖ https://www.facebook.com/pichsophoan1/

១០- ទំព័រផ្លូវការរបស់អ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “HENG Sour” និងមានអាស័យដ្ឋាន៖ https://www.facebook.com/hengsour4all/

ជាងនេះទៅទៀតនាយកដ្ឋានព័ត៌មានវិទ្យាកំពុងតែបន្តការងារខាងលើ ក្នុងការបិទគណនីក្លែងក្លាយជាច្រើនទៀតដែលកំពុងធ្វើសកម្មភាពទុច្ចរិត និងបន្តបញ្ជាក់អត្តសញ្ញាណគេហទំព័រ ផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋ ដើម្បីបម្រើជូននូវភាពច្បាស់លាស់ដល់សាធារណជនទូទៅបានជ្រាប និងជៀសផុតពីការអំពើឆបោកផ្សេងៗ។

សូមបញ្ជាក់ដែរថា នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានតួនាទីយ៉ាងសំខាន់ជាសេនាធិការរបស់ក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់ និងការពារភាពអសកម្មរាល់បទល្មើសតាមបណ្តាញសង្គម ហើយដោះស្រាយនូវរាល់បញ្ហានានាជូនប្រជាពលរដ្ឋផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ

អត្ថបទទាក់ទង