កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៧៧៨នាក់ អ្នកជាសះស្បើយចំនួន ៦៨៦នាក់ និងអ្នកស្លាប់ចំនួន ២២នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៧៧៨នាក់ អ្នកជាសះស្បើយចំនួន ៦៨៦នាក់ និងអ្នកស្លាប់ចំនួន ២២នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៤៧៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧៣ ៧០១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៥ ៩៥០នាក់ និងស្លាប់សរុបចំនួន ១ ៣០៥នាក់៕