ខ្មែរប៉ុស្ដិ៍ Close

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 19221
    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»

    ភ្នំពេញ ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra បានចេញសារសំឡេងប្រកាស បដិសេដ៣ចំណុច និងមិនបន្តឱ្យបងប្អូនមួយចំនួនតូចចោទប្រកាន់ទៀតឡើយគី៖

    1. ចោទខ្ញុំថាកាប់ឈើលក់ ប្រសិនបើស៊ើបអង្កេតសិក្សាឃើញថាខ្ញុំបានលក់ឈើ១មីលីម៉ែត្រ ខ្ញុំសុខចិត្តដើរចូលគុក។
    2. ការចោទប្រកាន់ថាលាងលុយខ្វក់ វាជាការចោទប្រកាន់ស្មើនឹងបទឧក្រិដ្ឋអន្តរជាតិដ៏អាក្រក់។
    3. មានអ្នកនៅពីក្រោយ។

    ការប្រកាសនេះបានធ្វើឡើងជាសារសំឡេងនៅក្នុងទំព័រ Facebook ផ្ទាល់ខ្លួនរបស់អ្នកឧកញ្ញ៉ាផ្ទាល់ នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។

    ការចេញសារសំឡេងផ្ទាល់នេះ បានកើតឡើងបន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនតូចប៉ុន្មានថ្ងៃកន្លងមកនេះ ថាលោកបានកាប់ឈើនៅតំបន់ទ្រនាប់ភ្នំតាម៉ៅយកទៅលក់ លាងលុយខ្វក់ និងមានអ្នកនៅពីក្រោយខ្នង ពាក់ព័ន្ធការលាងលុយកខ្វក់នេះ បន្ទាប់ពីលោកបានឈូសឆាយអភិវឌ្ឍន៍តំបន់ «ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅបូរីផ្ទះល្វែងមានតម្លៃថោក ដើម្បីឱ្យពលរដ្ឋខ្មែរដែលមានចំណូលទាបមានសមត្ថភាពទិញស្នាក់នៅ។

    អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានលុបចោលគម្រោងអភិវឌ្ឍន៍តំបន់ទ្រនាប់ភ្នំតាម៉ៅភ្លាម និងបញ្ជាឱ្យផ្អាក ក្រុមហ៊ុនបានផ្អាកសកម្មភាពទាំងអស់ក្នុងពេលភ្លាមៗនោះ តាមការណែនាំរបស់មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដោយក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រសរុប១១៣គ្រឿង ដោយការយកចិត្តទុកដាក់ និងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃក្នុងការងារសម្អាតនិងដាំដុះ។

    ខ្សែរអាត់សំឡេងអ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា បានឱ្យដឹងទៀតថា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលបទបញ្ជាពីរាជរដ្ឋាភិបាលថ្មីបន្ថែមទៀត ដាំដុះ ថែទាំ និងរៀបចំឱ្យទៅជាឧទ្យានជាតិ ក្រុមហ៊ុនសូមទទួលខុសត្រូវ តាមបទបញ្ជាទាំងស្រុងរបស់ប្រមុខរាជរដ្ឋាភិបាល អ្វីដែលក្រុមហ៊ុនបានធ្វើ ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវទាំងអស់។

    អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា បានបន្តថា ក្រុមហ៊ុនរបស់លោកមានបុគ្គលិករាប់ពាន់នាក់ បុគ្គលិកមានប្រពន្ធមានកូនមានឪពុកម្តាយ ដែលគាត់បានចំណូលពីក្រុមហ៊ុនដើម្បីផ្គត់ផ្គង់គ្រួសារទាំងស្រុង។ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំក្រុមហ៊ុន ខ្ញុំមិនអាចអោបដៃឈរមើល ការប៉ះពាល់ និងបង្កការលំបាកដល់អង្គភាពក្រុមហ៊ុនទាំងមូលឡើយ។

    លោកថា ចាប់ពីពេលនេះតទៅបងប្អូនដែលចោទប្រកាន់ ដោយគ្មានមូលហេតុ ដោយគ្មានភស្តុតាង ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនធ្ងន់ធ្ងរនោះក្រុមហ៊ុនមិនអាចនៅស្ងៀមឡើយ។ អ្វីដែលខ្ញុំបានធ្វើ ខ្ញុំទទួល អ្វីដែលខ្ញុំមិនបានធ្វើ ខ្ញុំក៏មិនទទួល ព្រោះខ្ញុំមានកាតព្វកិច្ចថែទាំ ទទួលខុសត្រូវជោគវាសនាបុគ្គលិករាប់ពាន់នាក់៕