ខ្មែរប៉ុស្ដិ៍ Close

ព្រឹក​នេះ​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ អញ្ជើញសម្ពោធសណ្ឋាគារ លំដាប់ ផ្កាយ ៥ « The Royal Sands Koh Rong » នៅខេត្តព្រះសីហនុ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 63
ព្រឹក​នេះ​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​  អញ្ជើញសម្ពោធសណ្ឋាគារ លំដាប់ ផ្កាយ ៥ « The Royal Sands Koh Rong » នៅខេត្តព្រះសីហនុ ព្រឹក​នេះ​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ អញ្ជើញសម្ពោធសណ្ឋាគារ លំដាប់ ផ្កាយ ៥ « The Royal Sands Koh Rong » នៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវសណ្ឋាគារលំដាប់ផ្កាយ ៥ « The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ។

យោងតាម​ទំ​ព័រហ្វេប៊ុក​ផ្លូវ​ការ​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឱ្យ​ដឹងថា​ សណ្ឋាគារដ៏ទំនើបនេះ បានចំណាយទឹកប្រាក់ សាងសង់អស់ប្រមាណជា៤០លានដុល្លារ ក្នុងដំណាក់កាលទី១ ហើយសាងសង់ជាលក្ខណៈ វីឡាចំនួន៦៧ខ្នង ស្មើនឹង១៤៨បន្ទប់ ដែលរាល់វីឡានីមួយៗមានអាងហែលទឹកចំនួន១ផងដែរ។

ការបង្កើតអោយមានជាសណ្ឋាគារនៅទីនេះ គឺជាការបង្ហាញអំពីសក្ដានុពលនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា និងការអភិវឌ្ឍនៃសេវាកម្មទេសចរណ៍នៅលើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះអោយកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

គេហទំព័រ Facebook លោកនាយករដ្ឋមន្ត្រី ធ្វើការ​ផ្សាយផ្ទាល់ពិធីនេះ(Live)ពីកោះរុង ខេត្តព្រះសីហនុ៕

អត្ថបទទាក់ទង