ខ្មែរប៉ុស្ដិ៍ Close

U-21 កម្ពុជា នឹងត្រូវជួបជាមួយ U-21 មីយ៉ាន់ម៉ានៅល្ងាចនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ កីឡា - សុខភាព 872
U-21 កម្ពុជា នឹងត្រូវជួបជាមួយ U-21 មីយ៉ាន់ម៉ានៅល្ងាចនេះ U-21 កម្ពុជា នឹងត្រូវជួបជាមួយ U-21 មីយ៉ាន់ម៉ានៅល្ងាចនេះ

តាមការគ្រោងទុក ក្រុម U-21 កម្ពុជា នឹងត្រូវជួបជាមួយ U-21 មីយ៉ាន់ម៉ានៅល្ងាចនេះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Hassanal Bolkiah Trophy ឆ្នាំ២០១៨ នេះ នៅវេលាម៉ោង ៧៖១៥ នាទីល្ងាច ម៉ោងនៅក្នុងប្រទេសកម្ពុជា។

ចំណែកឯក្រុម U-21 ទីម័រខាងកើត នឹងត្រូវជួបប្រកួតជាមួយ U-21 សឹង្ហបុរីនៅម៉ោងដូចគ្នា។

 

ក្រុមដែលឈ្នះក្នុងការប្រកួតខាងលើ នឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវប្រកួតនៅថ្ងៃសៅរ៍ ទី ៥ ខែឧសភា វេលាម៉ោង ៧៖៣០ នាទីល្ងាច ម៉ោងនៅក្នុងប្រទេសកម្ពុជា។