ខ្មែរប៉ុស្ដិ៍ Close

ព្រឹកថ្ងៃនេះគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
ព្រឹកថ្ងៃនេះគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រឹកថ្ងៃនេះគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ.) នឹងរៀបចំសន្និសិ ទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅវេលាម៉ោង ៩៖០០ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ ដែលសន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅដោយមានការចូលរួមជាវាគ្មិនតំណាងឲ្យស្ថាប័នចំនួន៥រួមមាន ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល ១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»

ការកំណត់ភូមិសាស្ត្រជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ព្រមទាំងវិធានការដែលត្រូវអនុវត្តចំពោះតំបន់នីមួយៗ មានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តទៅ៕

អត្ថបទទាក់ទង