ខ្មែរប៉ុស្ដិ៍ Close

ក្រុម U-21 កម្ពុជា នឹងជួបប្រកួតជាមួយក្រុម U-21 មីយ៉ាន់ម៉ា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ពានស្ដេចព្រុយណេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ កីឡា - សុខភាព 1486
ក្រុម U-21 កម្ពុជា នឹងជួបប្រកួតជាមួយក្រុម U-21 មីយ៉ាន់ម៉ា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ពានស្ដេចព្រុយណេក្រុម U-21 កម្ពុជា នឹងជួបប្រកួតជាមួយក្រុម U-21 មីយ៉ាន់ម៉ា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ពានស្ដេចព្រុយណេ

ក្រុមយុវជនគោព្រៃកម្ពុជា U-21 បានធ្វើយ៉ាងល្អក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា នៅក្នុងការប្រកួតពានរង្វាន់ស្ដេចព្រុយណេ Hassanal Bolkiah Trophy ឆ្នាំ ២០១៨

ក្រុមគោព្រៃកម្ពុជាស្ថិតនៅក្នុងពូល B និងឈរនៅលំដាប់លេខរៀងទី ២ ក្រោមការប្រកួតជម្រុះ
ក្រុមគោព្រៃកម្ពុជាស្ថិតនៅក្នុងពូល B និងឈរនៅលំដាប់លេខរៀងទី ២ ក្រោមការប្រកួតជម្រុះ

ក្រុម U-21 កម្ពុជា បានឆ្លងផុតវគ្គជំរុះក្នុងពូលរបស់ខ្លួនដោយយកឈ្នះក្រុមខ្លាំង U-21 សឹង្ហបុរីកាលពីប៉ុន្មានម៉ោងមុននេះ ក្នុងលទ្ធផល 0 – 1 និងបានចាញ់ឡាវទាំងមិនអស់ចិត្តក្នុងលទ្ធផល 1 – 2 ។ ប៉ុន្ដែដោយសារឡាវបានចាញ់ក្រុម សឹង្ហបុរី នោះកម្ពុជាបានស្ថិតនៅចំណាត់ថ្នាក់លេខ ២ នៅក្នុងពូល និងត្រូវប៉ះគ្នាជាមួយក្រុមខ្លាំង U-21 មីយ៉ាន់ម៉ា នៅថ្ងៃទី ២ ខែឧសភា ខាងមុខនេះ។ ចំណែកឯក្រុមខ្លាំង U-21 សឹង្ហបុរី នឹងត្រូវជួបជាមួយក្រុម ទីម័រខាងកើតដែលទើបតែបានទំលាក់ក្រុមម្ចាស់ផ្ទះទាំងប្រផាត់ប្រផើយ។

កាលវិភាគនៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
កាលវិភាគនៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ក្រុមដែលឈ្នះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងត្រូវជួបប្រកួតគ្នានៅវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី ៥ ខែឧសភា ខាងមុខនេះ។

អត្ថបទទាក់ទង