ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «លោក កឹម សុខា ព្រមាន សម រង្ស៊ី ឲ្យឈប់ធ្វើឬកជា ចៅហ្វាយ និងឈប់យកពលរដ្ឋធ្វើជាឈ្នាន់!»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 21
លិខិតមិត្តអ្នកអាន៖ «លោក កឹម សុខា ព្រមាន សម រង្ស៊ី ឲ្យឈប់ធ្វើឬកជា ចៅហ្វាយ និងឈប់យកពលរដ្ឋធ្វើជាឈ្នាន់!» លិខិតមិត្តអ្នកអាន៖ «លោក កឹម សុខា ព្រមាន សម រង្ស៊ី ឲ្យឈប់ធ្វើឬកជា ចៅហ្វាយ និងឈប់យកពលរដ្ឋធ្វើជាឈ្នាន់!»

នៅថ្ងៃទី ២កញ្ញានេះ លោក កឹម សុខា បានបង្ហោះសារមួយតាម ហ្វេសប៊ុកដែលគេអាចយល់បាន ថា ជាសារព្រមានចំៗទះកំភ្លៀងលោកសម រង្ស៊ី ដែលជាដៃគូក្លែងក្លាយរបស់ខ្លួន។ ជាដំបូង លោកកឹម សុខាបាន សរសេរវាយបកទៅសម រង្ស៊ី ថា ការដែលខ្លួនគាត់ហ៊ានជាប់គុកមិនរត់ចោលស្រុកគឺមិនមែនជាការឆោតល្ងង់ដូចសម រង្ស៊ីថា នោះឡើយ។ លោក កឹម សុខា អះអាងថា«តួនាទីជាអ្នកដឹកនាំគឺខុសពីចៅហ្វាយ ឬថៅកែ» ពី ព្រោះចៅហ្វាយឬថៅកែគឺជាអ្នកចាំទទួលផលពីការងាររបស់យើង(ដែលចង់សំដៅលើបុគ្គិលិក កម្មករ) ។ ប៉ុន្តែ អ្នកដឹកនាំគឺជាអ្នកដែលលះបង់មុនគេនិងច្រើនជាងគេដើម្បីជាគំរូដល់អ្នកគាំទ្រ។ ត្រង់ចំណុចនេះ ខ្ញុំយល់ឃើញថា លោកកឹម សុខា ចង់ព្រមានសម រង្ស៊ីថា កំពុងធ្វើឬក ដូចចៅហ្វាយ ឬថៅកែដែលចាំតែប្រមូលផលពីអ្នកគាំទ្រ ពោលគឺទៅដល់ទីណា សម រង្ស៊ី តែងតែឃោសនា បញ្ចុះបញ្ចូលឲ្យអ្នកគាំទ្របរិច្ចាគ លុយកាក់ ដើម្បីគាំទ្រដល់សកម្មភាព នយោបាយរបស់ខ្លួន ហើយខ្លួនចាំតែទទួលផលពីអ្នកគាំទ្រទាំង នោះរហូត ជាពិសេសអ្នកគាំទ្រក្រៅស្រុកដែលម្នាក់ៗ បាន បរិច្ចាគមិនដឹងអស់លុយប៉ុន្មានទៅហើយនោះទេ។ ទីបំផុតលទ្ធផលស្មើសូន្យ។

លោក កឹម សុខា បន្តទៀតថា «អ្នកដឹកនាំដែលមានគុណធម៌មិនដែលរុញច្រានឲ្យអ្នកគាំទ្រធ្វើអ្វីដែលខ្លួនមិនហ៊ានធ្វើនោះឡើយ»។ ត្រង់ចំណុចនេះ កឹម សុខា ក៍ចង់ចំអកឌឺដាក់ឲ្យសម រង្ស៊ី ដែរថា សម រង្ស៊ី មិនសមជាអ្នកដឹកនាំអីបន្ទិចណាសោះនោះទេ ពីព្រោះខ្លួនជាមនុស្សកំសាក មិនហ៊ានលះបង់ និងក៍មិនបានធ្វើជាគំរូដល់អ្នកគាំទ្រទាល់តែ សោះ។ ផ្ទុយទៅវិញ សម រង្ស៊ី បែរជាជំរុញច្រានឲ្យអ្នកគាំទ្រចេញមុខប្រឈមគ្រោះថ្នាក់ ដោយការប្រព្រឹត្តិអំពើខុសច្បាប់នានាតាមការស្រែកអំពាវនាវ របស់ខ្លួន តែសម រង្ស៊ី ខ្លួនឯងវិញមិនហ៊ានធ្វើដូចពាក្យសម្តីរបស់ខ្លួនឡើយ ពោលគឺ សម រង្ស៊ី ចេះតែម៉្យាងគត់នោះគឺការជំរុញអ្នកគាំទ្រឲ្យរងរបួស រឺស្លាប់ជំនួសខ្លួន ហើយចំណែកឯខ្លួនគាត់វិញក៍អាងនិងចេះតែម៉្យាងគត់វីញដែរនោះគឺ បើមានការអីមិនស្រួល អញ់រត់ចោលស្រុកភ្លាម ទៅសម្ងំសុខនៅស្រុកបារាំងធ្វើព្រងើយ។

កឹម សុខា ក៍បានសរសេរទៀតថា គាត់តែងតែណែនាំឲ្យកូនចៅតស៊ូដោយអហិង្សាហើយក្នុងនាមថ្នាក់ដឹកនាំ គាត់សុខចិត្តទទួលរងគ្រោះខ្លួនឯងដោយមិន ឲ្យអ្នកគាំទ្រយកខ្លួនពាំងជំនួសតែរហូតនោះឡើយ។ ត្រង់ចំណុចនេះ ខ្ញុំអាចយល់បានថា កឹម សុខា ក៏ចង់និយាយឌៀមដាមត្រង់ៗសំដៅទៅសម រង្ស៊ី ដែរ ពីព្រោះកន្លងទៅរហូតមកដល់ពេលនេះ សម រង្ស៊ី តែងតែយកអ្នកគាំទ្រមកពាំងជំនួសខ្លួនតែរហូតហ្នឹង។ លើការជាក់ស្តែង មានសកម្មជនអ្នកគាំទ្រ សម រង្ស៊ី ច្រើននាក់មកហើយដែលត្រូវ បានសម រង្ស៊ី ញុះញង់ បញ្ឆេះកំហឹងឲ្យប្រព្រឹត្តអំពើខុសច្បាប់ និងអំពើហិង្សានានារហូតដល់ក្លាយជាជនល្មើសជាប់ទោសជំនួសសម រង្ស៊ី។

ហើយនៅចុងបញ្ចប់ កឹម សុខា ក៍បានអំពាវនាវឲ្យបញ្ឈប់នូវនយោបាយយកឈ្នះយកចាញ់ដោយយកពលរដ្ឋនិងជោគ វាសនាប្រទេសជាតិធ្វើជាឈ្នាន់ឬជារបាំងតទៅទៀត។ ត្រង់ចំណុចនេះ ពិតជាកឹម សុខា ចង់ប្រាប់ទៅសម រង្ស៊ី ផងដែរថា សុំឈប់ធ្វើនយោបាយដោយយក ប្រជាពលរដ្ឋជាឈ្នាន់ឬជារបាំងការពារខ្លួនតទៅទៀតទៅ។

ខ្ញុំយល់ស្របព្រោះនរណាក៏ដឹងដែរថា សម រង្ស៊ី គឺជាអ្នកនយោបាយតែម្នាក់គត់ក្នុងសតវត្សរ៍ចុងក្រោយនេះដែលធ្វើនយោបាយដោយយកប្រជាពលរដ្ឋជាឈ្នាន់និងយកជោគ វាសនាប្រទេសជាតិទាំងមូលមកធ្វើជាចំណាប់ខ្មាំងដើម្បីបំពេញ នូវមហិច្ឆតាសងសឹកអោយឪពុកគាត់។ ហើយបើមើលលើការជាក់ស្តែងនៅក្នុងរយះពេលចុងក្រោយនេះក៍ឃើញកាន់តែ ច្បាស់មិនអាចប្រកែកបានឡើយថា សម រង្ស៊ី ពេលនេះកំពុងបន្តញុះញង់ ដុតកំហឹងនិងពង្វក់ឲ្យអ្នកគាំទ្រខ្លួនបង្កភាពចលាចលវឹកវរក្នុងប្រទេសតាមរយៈការភូតកុហកបោកប្រាស់ថា ខ្លួននឹងវិលចូលស្រុកវិញនៅថ្ងៃទី ៩ វិច្ឆិកា។
ប៉ុន្តែ គ្រប់គ្នាសុទ្ធតែដឹងច្បាស់ថា សម រង្ស៊ី ដែលជាមនុស្សមហាកំសាកមិនហ៊ានវិលចូលស្រុកដូចពាក្យគាត់បាននិយាយនោះឡើយ។ ផ្ទុយទៅវិញ សម រង្ស៊ី គ្រាន់តែចង់យកពលរដ្ឋអ្នកគាំទ្រធ្វើជាឈ្នាន់ឲ្យចេញមុខធ្វើអំពើខុសច្បាប់ជំនួសខ្លួនតែប៉ុណ្ណោះ។ សម រង្ស៊ី ក៏កំពុងយកវាសនា ប្រទេសជាតិដែលកំពុងមានសុខសន្តិភាពនិងភាពស្ងប់ស្ងាត់ មកលេងសើចដោយចង់ប្រែក្លាយប្រទេសឲ្យទៅជាវឹកវរ ចលាចល និងឈានដល់សង្គ្រាមបង្ហូរឈាមជាថ្មី។

ទោះជាយ៉ាងណា ខ្ញុំនៅតែយល់ច្បាស់និងជឿជាក់ថា រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ពិតជានឹងមិននៅស្ងៀមអោបដៃមើលហើយអនុញ្ញាតិអោយអ្នកនយោបាយ ទុច្ចរិតដូចលោកសម រង្ស៊ីនិងបក្ខពួកគាត់មួយក្តាប់តូចនេះមកធ្វើព្យុះភ្លៀងបានតាមអំពើចិត្តជាពិសេសមកបំផ្លាញនូវសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន នោះបានឡើយ។ ជារួម ខ្ញុំយល់ថាសាររបស់កឹម សុខា ដែលបង្ហោះនៅថ្ងៃនេះគឺជាការព្រមានចំៗទះកំភ្លៀង សម រង្ស៊ី ហើយក៍អាចនឹងធ្វើឲ្យ សម រង្ស៊ី ល្មមបានភ្លឺភ្នែក ដឹងខ្លួន ហើយឈប់ប្រើនយោបាយចាំទទួលផលដោយយកប្រជាពលរដ្ឋ និងជោគវាសនាប្រទេសជាតិមកធ្វើឈ្នាន់ឬរបាំងការពារខ្លួនតទៅទៀត។

ការព្រមានចំៗរបស់កឹម សុខា ទៅលើសម រង្ស៊ី នេះក៍ត្រូវបាន គេមើលឃើញថា ទំនងជាកឹម សុខា អស់ក្តីអត់ធ្មត់ចំពោះទង្វើញុះញង់បំបែកបំបាក់ខ្មែរ និងការបន្តបោកប្រាស់អ្នកគាំទ្ររបស់សម រង្ស៊ី តទៅទៀត ហើយ។ នេះក៏អាចជាសារចុងក្រោយមួយដែលបញ្ជាក់ថា “សម រង្ស៊ី និង គឹម សុខា មិនមែនជាមនុស្សតែមួយ ” ដូចសម រង្ស៊ី ដើរឃោសនាប្រមូលលុយនោះឡើយ។

ដោយ : អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង