ខ្មែរប៉ុស្ដិ៍ Close

សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា​​៖អត្រា​ប្រជាជនទៅបោះឆ្នោតហូតដល់៨២.១៧%​ គឺជាចំនួនដ៏ច្រើនលើសលប់ បង្ហាញអំពីលទ្ធិប្រជាធិបតេយ្យកំពុងចាក់គ្រឹះដ៏រឹងមាំនៅកម្ពុជា

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា​​៖អត្រា​ប្រជាជនទៅបោះឆ្នោតហូតដល់៨២.១៧%​ គឺជាចំនួនដ៏ច្រើនលើសលប់ បង្ហាញអំពីលទ្ធិប្រជាធិបតេយ្យកំពុងចាក់គ្រឹះដ៏រឹងមាំនៅកម្ពុជា សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា​​៖អត្រា​ប្រជាជនទៅបោះឆ្នោតហូតដល់៨២.១៧%​ គឺជាចំនួនដ៏ច្រើនលើសលប់ បង្ហាញអំពីលទ្ធិប្រជាធិបតេយ្យកំពុងចាក់គ្រឹះដ៏រឹងមាំនៅកម្ពុជា

នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អង្គការសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជាបានចេញសេចក្តីថ្លែងការណ៍​​ដែលមានខ្លឹមសារថា ៖

ដោយបានការអនុញ្ញាតពី គ.ជ.ប. លេខ ០៤៩ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ មិថុនា ឆ្នាំ ២០១៨ សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា បានពង្រាយអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំ ២០១៨ នៅរាជធានី-ខេត្តចំនួន ១២៣ នាក់។

សហព័ន្ធសិទ្ធិមនុស្សនិងអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ក្នុងស្មារតីគោរពក្រមសីលធម៌ និងប្រកាន់ជំហរអព្យាក្រឹត្យ យើងសង្កេតឃើញថា៖ ប្រជាជនទៅបោះឆ្នោតមានចំនួនយ៉ាងច្រើនកុះកររហូតដល់៨២.១៧%នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោត ថ្ងៃទី ២៩ ខែ កក្កដាឆ្នាំ២០១៨។ ការបោះឆ្នោត បានប្រព្រឹត្តិទៅក្រោមការឃ្លាំមើល ដោយយកចិត្តទុកដាក់ពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិជិត ៨ម៉ឺននាក់ អ្នកសង្កេតការណ៍អន្តរជាតិជាង ២០០នាក់ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើននាក់បានចូលរួមជាសាក្សី។ ដូច្នេះ វាពិតជាឆ្លុះបញ្ចាំងប្រជាធិបតេយ្យដ៍ត្រឹមត្រូវ ដែលជាមូលដ្ឋានគ្រឹះនៃ សន្តិភាព និងការអភិវឌ្ឍប្រកបចិរភាព និងជាមោទនភាពជាតិកម្ពុជា។

សហព័ន្ធបានកត់សម្គាល់ថា ចំពោះការរាប់សន្លឹកឆ្នោត ការវេចខ្ចប់ និង ការដឹកជញ្ជូនកញ្ចប់សុវត្ថិភាព “ខ” បានប្រព្រឹត្តទៅមានលក្ខណ:ល្អ ដោយពុំមានការខុសឆ្គងបច្ចេកទេសណាមួយគួរឲ្យកត់សំគាល់ ឬរំាងស្ទះដំណើរការណាមួយគួរឲ្យព្រួយបារម្ភឡើយ។ លើសពីនេះសង្កេតឃើញថា លទ្ធផលបណ្តោះអាសន្ន សុទ្ធតែបានទទួលស្គាល់ និងមានចុះហត្ថលេខាពីភ្នាក់ងារគណបក្សនយោបាយ។

ក្នុងសេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ការិយាល័យបោះឆ្នោត បានក្លាយទៅជាការិយាល័យរាប់សន្លឹកឆ្នោត និងក្លាយជាការិយាល័យប្រកាលលទ្ធផលបណ្តោះអាសន្ននៅនឹងកន្លែង ហើយដំណើរការបែបនេះបានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហឹង្សា បង្ខិតបង្ខំ ឬបំភិតបំភ័យអ្វីឡើយ។

សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា បានកោតសរសើរឆន្ទ:នយោបាយប្រជាជន ដែលបានបោះឆ្នោតយ៉ាងច្រើនកុះករ និងស្ថាប័ន គ.ជ.ប បានរៀបចំប្រកបដោយបទពិសោធន៍ គណបក្សនយោបាយមានភាពចាស់ទុំ សកម្មជន បេក្ខជនគណបក្សនីមួយៗ គោរព និងអនុវត្តតាមច្បាប់បទបញ្ជា និងនីតិវិធី គ ជ ប និងក្រមសីលធម៌បានយ៉ាងត្រឹមត្រូវ។

សហព័ន្ធបានហៅការបោះឆ្នោតលើកនេះ ពិតជាបានប្រព្រឹត្តទៅប្រកបដោយលក្ខណ:សេរី ត្រឹមត្រូវ តម្លាភាព និងអាចទុកចិត្តយកជាការបាន៕

សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា​​៖អត្រា​ប្រជាជនទៅបោះឆ្នោតហូតដល់៨២.១៧%​ គឺជាចំនួនដ៏ច្រើនលើសលប់ បង្ហាញអំពីលទ្ធិប្រជាធិបតេយ្យកំពុងចាក់គ្រឹះដ៏រឹងមាំនៅកម្ពុជា
សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា​​៖អត្រា​ប្រជាជនទៅបោះឆ្នោតហូតដល់៨២.១៧%​ គឺជាចំនួនដ៏ច្រើនលើសលប់ បង្ហាញអំពីលទ្ធិប្រជាធិបតេយ្យកំពុងចាក់គ្រឹះដ៏រឹងមាំនៅកម្ពុជា

អត្ថបទទាក់ទង