កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៨៨ នាក់ អ្នកជាសះស្បើយចំនួន ៧៤២នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៨៨នាក់ អ្នកជាសះស្បើយចំនួន ៧៤២នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៩៣នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៥ ៤៤៨ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨០ ៣៩៦នាក់ និងស្លាប់សរុបចំនួន ១ ៦៨៣នាក់៕