ខ្មែរប៉ុស្ដិ៍ Close

ដំណឹងល្អ! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩ បានជាសះស្បើយ ១នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើងដល់ ១២១នាក់ និងអ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ១នាក់ប៉ុណ្ណោះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ កីឡា - សុខភាព 43
ដំណឹងល្អ! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩ បានជាសះស្បើយ ១នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើងដល់ ១២១នាក់ និងអ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ១នាក់ប៉ុណ្ណោះ ដំណឹងល្អ! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩ បានជាសះស្បើយ ១នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើងដល់ ១២១នាក់ និងអ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ១នាក់ប៉ុណ្ណោះ

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា​ បានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយថ្មីចំនួន ១នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ១២១នាក់ហើយ។ ទន្ទឹមនោះ ថ្ងៃនេះពុំមានករណីឆ្លងថ្មីនោះទេ។

អ្នកជាសះស្បើយនោះគឺបុរសជនជាតិខ្មែរអាយុ ៧៥ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង។

ដោយឡែក អ្នកដែលកំពុងសម្រាកព្យាបាលបន្តចំនួន ១នាក់​ គឺស្ត្រីជនជាតិខ្មែរ រស់នៅខេត្តបន្ទាយមានជ័យ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយកើនឡើងដល់ ១២១ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ១ករណីទៀតប៉ុណ្ណោះ។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង