តោះ! មកមើលរូបរាង iPhone 11/ iPhone XI មួយនេះមើលថាឡូយប៉ុនណា? (មានវីដេអូ)
នៅរៀងរាល់ឆ្នាំក្រុមហ៊ុន Apple តែងតែធ្វើការប្រកាសចេញជាផ្លូវការនូវផលិតផលថ្មីៗរបស់ខ្លួន ជាពិសេសគឺទូរសព្ទស្មាតហ្វូន iPhone ជំនាន់ថ្មី។ ហើយមុននឹងថ្ងៃប្រកាសជាផ្លូវការមកដល់ អ្នកដែលនិយមប្រើប្រាស់ទូរសព្ទម៉ាកល្បីមួយនេះ តែងតែទន្ទឹងរង់ចាំមើលពីការវិវត្តន៍នៃបច្ចេកវិទ្យាដែលនឹងមាននៅលើទូរសព្ទជំនាន់ក្រោយមួយនេះ ក៏ដូចជាចង់ឃើញថាតើទូរសព្ទ iPhone ជំនាន់ក្រោយមានរូបរាងស្រស់ស្អាតបែបណា។ ទន្ទឹមនឹងពេលវេលារង់ចាំ មិនខុសពីជំនាន់មុនៗ សូម្បីតែជំនាន់ iPhone 11/ iPhone XI យើងក៏មានឃើញនៅការបញ្ចេញនូវវីដេអូស្ដីពីរូបរាងរបស់ទូរសព្ទ iPhone ជំនាន់ថ្មី ជាច្រើនផងដែរ។ ប៉ុន្តែវីដេអូខ្លះ វាអាចជា concept របស់ខាងក្រុមហ៊ុន Apple សម្រាប់អភិវឌ្ឍរបស់ខ្លួននៅថ្ងៃអនាគតពិតមែន តែក៏មានវីដេអូខ្លះទៀត វាគ្រាន់តែជាការបង្កើតឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍ក្រុមមនុស្សដែលនិយមប្រើ iPhone តែប៉ុណ្ណោះ។
វីដេអូខាងក្រោមនេះគឺជាការបង្ហាញ concept មួយ របស់ទូរសព្ទដែលម៉ាកល្បីបំផុតគឺ iPhone 11/ iPhone XI ដែលបានចេញផ្សាយដោយ ANDROIDLED.COM: