ដំណឹងរីករាយ! ថ្ងៃនេះកម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ១នាក់បន្ថែមទៀត ហើយពុំមានករណីឆ្លងថ្មីទេ
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងថា ខ្លួនបានព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ១នាក់បន្ថែមទៀតហើយ ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១២៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២នាក់ ក្នុងចំណោមអ្នកដែលបានឆ្លងសរុបចំនួន ១២៦នាក់។
ករណីជាសះស្បើយថ្មីនេះ កើតឡើងទៅលើបុរសជនជាតិខ្មែរ ១នាក់ រស់នៅខេត្តត្បូងឃ្មុំ ជានិស្សិតដែលរៀននៅប្រទេសថៃ ហើយដែលបានត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនអូរបីជាន់ ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា អ្នកដែលកំពុងសម្រាកបន្តចំនួន ២នាក់នោះ មានដូចជា៖
- បុរសជនជាតិខ្មែរ ១នាក់ដែលបានវិលត្រឡប់ពីប្រទេសហ្វីលីពីន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ
- បុរសជនជាតិខ្មែរ-បារាំង ១នាក់ដែលបានវិលត្រឡប់មកពីប្រទេសបារាំង និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាល៖